ព័ត៌មានជាតិ

ឃាត់ជនសង្ស័យម្នាក់ដកហូតបានគ្រឿងញៀន ២កញ្ចប់ និងសំភារះមួយចំនួនធំ

កំពត៖ កម្លាំងមន្ទីរយុត្តិធម៌នៃអាវុធហត្ថ ខេត្តកំពត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងជា
ប្រធានមន្ទីរ សម្របសម្រួលនីតិវិធីដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតបានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិប្រភុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ និងវត្ថុតាងមួយចំនួនធំ។

លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនល្មើសមានឈ្មោះ ភាន់ សំណាង ភេទ ប្រុស អាយុ 22 ឆ្នាំ មុខរបរ ជាងម៉ូតូ រស់នៅភូមិបរិវ៉ាស ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។

រីឯវត្ថុតាងដែលដកហូតបានរួមមាន គ្រឿងញៀន 02 កញ្ចប់តូច ទម្ងន់ 0.50ក្រាម ម៉ូតូចំនួន 01គ្រឿង ទូរស័ព្ទដៃ ចំនួន 01 គ្រឿងបច្ចប្បន្ន:ជនសង្ស័យកំពុងឃុំខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ដម្បីចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថាការបង្ក្រាបបទល្មើសរបស់ អាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចខេត្តកំពត បាននឹងកំពុងធ្វើជាហូហែរ ក៏ប៉ុន្តែ ពុំមានឃើញស្បើយទាល់តែសោះ មិនដឹងថាអ្នកប្រព្រឹត្តបទល្មើសទាំងនោះ ជាមនុស្សក្នុងខេត្ត ឬ មកពីឆ្ងាយនៅទេ៕

មតិយោបល់