ភ្នំពេញ៖សមត្ថកិច្ចសង្ស័ថាមានអ្វីប្លែកនៅក្នុងរថយន្តលុចស៊ីស RX330 ស្លាកលេខ 2Z-5264 ចតចោលនៅភូមិព្រៃព្រីងខាងត្បូងកាលពីព្រឹកមិញពេលបើកទ្វាររថយន្តមើអត់ឃើញមានអ្វីប្លែកនៅក្នុងរថយន្តនោះទេតែទាស់តែស្លាកលេខក្លែងក្លាយដូច្នេះសមត្ថកិច្ចសម្រេចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ។
កាលពីព្រឹកមិញ post news បានផ្សាយរួចមកហើយករណីរថយន្តសេរីទំនើបត្រូវបាននារីម្នាកអាយុប្រហែលជា២៣ឆ្នាំបើករថយន្តមកចតទុកចោលនៅលើផ្លូវបេតុងក្នុងភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយរហូតដល់ម៉ោង១និង០០ នាទីរសៀលទើបសមត្ថកិច្ចបើកទ្វាររថយន្តដែលមានការសង្ស័យនោះបានតែមិនដូចអ្វីដែលគិតទុកនោះទេពោលគឺនៅក្នុងរថយន្តសេរីទំនើបនោះគ្មានអ្វីគួឱ្យសង្ស័យនោះទេ តែរឿងដែលឈានដល់ថ្នាក់សមត្ថកិច្ចយករថយន្តខាងលើទៅរក្សាទុកនោះក៏ព្រោះតែស្លាកលេខរថយន្តនោះក្លែងក្លាយ។
ក្រោយសមត្ថកិច្ចរកឃើញថាស្លាកលេខក្លែងក្លាយ ទើបសម្រេចយកទៅរក្សាទុកនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដើម្បីរងចាំម្ចាស់រថយន្តយកឯកសារពាក់ពាន់ពិតប្រាកដមកធានារថយន្តរបស់ខ្លួនទៅវិញ៕
ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=sKCSTMa2qI4&feature=youtu.be
មតិយោបល់