ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជាចុះចាប់ជនបរទេស នៅការដ្ឋានសំណង់មុខបុរី១០០ខ្នង

ភ្នំពេញៈ នៅវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោវេសន៍ក្រសួងមហាផ្ទៃ ចុះធ្វើការត្រួតពិនិត្យ ការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងនៅខាងមុខបុរី១០០ខ្នង តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដែរ មានការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសិឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ។ ជាលទ្ធផលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានជនជាតិចិនចំនួន១៣នាក់ និងជនជាតិវៀតណាម ៣នាក់ ដែលបានលួចលាក់មករស់នៅ និងធ្វើការដោយខុសច្បាប់នៅប្រទេសកម្ពុជា។

បច្ចុប្បន្នជនបរទេសទាំង១៦នាក់ ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿង ត្រៀមបណ្តេញចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសកំណើតវិញនៅពេលក្រោយបន្តទៀត៕

https://youtu.be/1r03H-NIjoQ

មតិយោបល់