ព័ត៌មានជាតិ

ថ្ងៃស្អែក! ដាច់ភ្លើងពីច្រកព្រំដែនព្រៃវល្លិ៍-ស្រុកកំពង់រោទិ៍ ដល់ក្រុងស្វាយរៀង ពេញមួយថ្ងៃ

ភ្នំពេញៈ ដើម្បីអនុវត្តការងាររុះរើបង្គោលអគ្គិសនី ដែលប៉ះពាល់ដល់ការពង្រីកផ្លូវនៅច្រកព្រំដែនព្រៃវល្លិ៍ ក្នុងភូមិថ្មី ឃុំថ្មី ស្រុកកំពង់រោទិ៍ អាជ្ញាធរអគ្គិសនីប្រចាំខេត្តស្វាយរៀង នឹងធ្វើការផ្អាកការផ្គត់ផ្គង់ភ្លើងរយៈពេល១ថ្ងៃ នៅថ្ងៃស្អែក។

សេចក្ដីជូនដំណឹងអគ្គិសនីស្វាយរៀង ចេញផ្សាយនាព្រឹកថ្ងៃទី១៣ ខែមករានេះ ឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក រហូតដល់ម៉ោង៤៖០០នាទីរសៀល អគ្គិសនីស្វាយរៀង នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីច្រកព្រំដែនព្រៃវល្លិ៍-ស្រុកកំពង់រោទិ៍ ឃុំសំរោង ស្រុកចន្ទ្រា-សេវាករ ខាន់ ស៊ីដែន ភូមិព្រៃផ្ដៅ សង្កាត់ម្ទេស ទីប្រជុំជនជីភូ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ទីប្រជុំជនប្រសូតិ និងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

បញ្ជាក់ ៖ ប្រសិនបើការរុះរើបង្គោលរួចរាល់មុនកាលកំណត់ អគ្គិសនីស្វាយរៀង នឹងផ្គត់ផ្គង់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញ តាមការជាក់ស្ដែង។ ក្នុងករណីមានចម្ងល់ ឬបញ្ហាផ្សេងៗ សូមទំនាក់ទំនងអគ្គិសនីស្វាយរៀង តាមរយៈទូរសព្ទលេខ 044 621 1115 (២៤ម៉ោង លើ២៤ម៉ោង)៕

មតិយោបល់