ព័ត៌មានជាតិ

នគរបាលស្រុកក្រគរ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតវត្ថុតាងមួយចំនួន

ពោធិ៍សាត់ៈ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ពោធិ៍ដឹកនាំដោយលោកអនុសេនីយ៍ឯក ហង្ស សាវ៉ុន នាយប៉ុស្តិ៍ ដោយមានការទទួលបញ្ជាផ្ទាល់​ពីលោកអធិការ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិពោរបង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានចុះឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់ និងដកហូតវត្ថុតាងមួយចំនួន។

លោកអនុសេនីយ៍ឯក ហង្ស សាវ៉ុន នាយប៉ុស្តិ៍កំពង់ពោធិ៍បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ទេព រិទ្ធី ហៅជៀន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងរួមមាន ៖ ១-ម្សៅក្រាមពណ៌ស១កញ្ចប់តូច ២-ប្រាក់ដុល្លារ៥ដុល្លារ ៣-លុយខ្មែរចំនួន៥១៥០០រៀល(ប្រាំម៉ឺនមួយពាក់ប្រាំរយ) ៤-ថង់ដាក់ថ្នាំតូចៗចំនួន៦ ថង់ ៥-លុយបាតថៃចំនួន៤កាក់ ៦-ទូរសព្ទដៃពណ៌ខ្មៅម៉ាក AIS ១គ្រឿង ៧-ដាវសាមូរ៉ៃប្រវៃង៥តឹក១ ៨-ម៉ូតូ C 125 ព៌ណខ្មៅកំពង់ពោធិ៍១គ្រឿងស៊េរី២០១៤ ពាក់ស្លាកលេខ 1AC-7872៩-កាបូបស្ពាយពណ៌ខ្មៅ១។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរៀបចំឯកសារចាត់ការតាមនីតិវិធី៕

មតិយោបល់