ព័ត៌មានជាតិ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្តេជ្ញាថានឹងបន្តការហែក្បួនទោះអាជ្ញាធររារាំង

ភ្នំពេញៈ ទោះបីជាអាជ្ញាធរភ្នំពេញបានហាមមិនឲ្យមានការហែក្បួននៅថ្ងៃទី៥ តុលា ឆ្នាំ២០១៦ ក្នុងពិធីប្រារព្ធខួប គ្រូបង្រៀន​ពិភពលោក លើកទី៥០យ៉ាងណាក៏ដោយ ក៏សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែប្តេជ្ញាថា នឹងបន្តហែក្បួនដដែល។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) បានលើកឡើងថា ទោះអាជ្ញាធររារាំងនៅពេលក្រោយៗទៀត យ៉ាង​ណាក៏ដោយ ក៏សមាគមគ្រូបង្រៀបកម្ពុជាឯករាជ្យ មិនរាថយទេ ពោលនៅតែបន្តការដង្ហែក្បួនដើម្បីទាមទារប្រាក់ខែខ្ពស់ ។

លោកស្រីបន្តថា ការឲ្យប្រាក់ខែគោល១លានប្រាំសែនរៀល គឺជាការសមរម្យធ្វើឲ្យវិស័យអប់រំកាន់តែមានប្រសិទ្ធភាពជាងមុន។ លោកស្រីបញ្ជាក់ថា បច្ចុប្បន្នគ្រូ​បង្រៀនមានប្រាក់ខែគោលត្រឹម ៤៦ម៉ឺនរៀល បូកទាំងប្រាក់អត្ថប្រយោជន៍គ្រូបង្រៀនទទួលបាន ៨១ម៉ឺនរៀលក្នុង១ខែ ឬអាចលើស​នេះ​បន្តិចបន្តួច ។ លោកស្រីចាត់ទុកថា កន្លងមកគ្រូបង្រៀន អាចមានការចោទថាពុករលួយ។ ពុករលួយក៏ព្រោះតែប្រាក់ខែតិច ។

គ្រូបង្រៀននៅវិទ្យាល័យរាជធានីភ្នំពេញ លោកស្រី រស់ ម៉ាល័យ បានឲ្យដឹងថា បច្ចុប្បន្នជីវភាពរស់នៅរបស់គ្រូបង្រៀនមិនទាន់សមរម្យទេ ទោះរដ្ឋា​ភិបាលតម្លើងប្រាក់ខែតាមដំណាក់កាលក៏ដោយ ។ អ្នកគ្រូ រស់ ម៉ាល័យ បានប្រាប់ Post News ថា អ្វីដែលគ្រូបង្រៀនភាគច្រើនចង់បាន គឺប្រាក់ខែ​គោល១លានកន្លះ ហើយពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយដោះស្រាយដើម្បីតម្រូវការជីវភាព និងគុណភាពវិស័យអប់រំ ។

ស្រដៀងនឹងអ្នកគ្រូរស់ ម៉ាល័យ លោកគ្រូ ដែលមានវ័យចំណាស់ ប៉ាល់ ប៊ុណ្ណាដែលបច្ចុប្បន្នជាគ្រូចូលនិវត្តន៍ហើយនោះ បានប្រាប់ថា បច្ចុប្បន្នគាត់​ទទួលប្រាក់ខែចូលនិវត្តន៍៣៥ម៉ឺនរៀល ប៉ុន្តែមិនទាន់ជាតម្រូវការគ្រូបឋមរូបនេះទេ ដោយគាត់ទាមទារច្រើនជាងនេះ ។

លោកគ្រូចូលនិវត្តន៍មកពីខេត្តពោធិ៍សាត់រូបនេះ បានប្រាប់ Post Newsថា ការកែទម្រង់របស់រដ្ឋាភិបាលគាត់មានការគាំទ្រ ក្នុងនោះគាត់ស្នើសុំឲ្យ​ប្រាក់​ខែចូលនិវត្តន៍មានកម្រិតខ្ពស់ អាចត្រឹម៥០ម៉ឺនរៀលឬលើសពីនេះ ។ លោកគ្រូបញ្ជាក់ថា ក្រៅពីគាត់ប្រកបរបរជាគ្រូបង្រៀន គាត់ឆ្លៀតពេលប្រកបរ​បរ​ធ្វើស្រែចំការ នេះដោយសារតែកត្តាជីវភាពជម្រុញ ។

យោងទៅតាមខ្លឹមសារ៣ទំព័រ ដែលសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ ធ្វើញត្តិដាក់ទៅខុទ្ទិកាល័យ សម្តេចនាយករដ្ឋមន្ត្រី និងក្រសួងអប់រំ បាន​បង្ហាញថា សមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ ស្នើសុំលក្ខខណ្ឌមួយចំនួន ទី១.សុំតម្លើងប្រាក់បៀរវត្សអប្បបរមាចំនួន១លាន៥សែនរៀល ក្នុង១ខែជូន​គ្រូ​បង្រៀន ។ ទី២.ត្រូវមានវិធានការទប់ស្កាត់និងស៊ើបអង្កេតអំពើពុករលួយនៅក្នុងស្ថាប័នអប់រំគ្រប់កម្រិត។ ទី៣.សុំតម្លើងប្រាក់ខែអត្ថប្រយោជន៍​ផ្សេងៗ​ជូនគ្រូបង្រៀន ក្នុងនោះមាន ប្រាក់ឧបត្ថម្ភកូនចំនួន៤ម៉ឺនរៀល, ប្រាក់ឧបត្ថម្ភប្រពន្ធចំនួន៥ម៉ឺនរៀល ,ប្រាក់សម្រាប់បង្រៀនថ្ងៃព្រហស្បតិ៍ចំនួន២​ម៉ឺន​រៀល, ប្រាក់ទ្រទ្រង់សុខភាពចំនួន៦ម៉ឺនរៀល, ប្រាក់គរុកោសល្យចំនួន៤ម៉ឺនរៀលក្នុង១ខែ , ប្រាក់បន្ថែមម៉ោងចំនួន១ម៉ឺនរៀលក្នុង១ម៉ោងសម្រាប់គ្រូ​អនុវិទ្យាល័យ និងចំនួន១ម៉ឺន៥ពាន់រៀលសម្រាប់គ្រូវិទ្យាល័យ, ព្រមទាំងប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗចំនួន១៥ម៉ឺនរៀល ជូនគ្រូបង្រៀនក្នុង​ឱកាស​បុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំខ្មែរ។ ទី៤.សាលារៀនគ្រប់កម្រិតទាំងអស់ត្រូវផ្សព្វផ្សាយរបាយការណ៍ហិរញ្ញវត្ថុនិងគម្រោងថវិកា របស់សាលាជូនគ្រូ​បង្រៀន​និងសហគមន៍។ ទី៥.ត្រូវផ្តល់កុំព្យុទ័រ សម្ភារៈ ឧបករណ៍បច្ចេកទេសដល់គ្រប់អនុវទ្យាល័យ វិទ្យាល័យសាលាគរុកោសល្យ និងវិក្រឹតការ។ ទី ៦.ឲ្យ​បញ្ឈប់ការរើសអើងជាមួយសមាគមនិងផ្តល់សិទ្ធិសេរីភាពឲ្យគ្រូបង្រៀនមានសិទ្ធិបង្កើតសហជីព ។ ទី៧. ត្រូវផ្តល់សាលារៀន និងគ្រូបង្រៀនទៅដល់​តំបន់ជនបទដាច់ស្រយាលឲ្យបានគ្រប់គ្រាន់ រួមទាំងផ្តល់សៀវភៅមេរៀនសម្រាប់សិស្សនិងគ្រូ មិនឲ្យខ្វះខាតបន្តទៀត។ ទី៨.ធានាថាគ្រូបង្រៀនទាំង​អស់ទទួលបានការបណ្តុះបណ្តាលមូលដ្ឋាននិងមានឱកាសទទួលបានការអភិវឌ្ឍន៍ អាជីពវិជ្ជាជីវៈរបស់ខ្លួន។ ទី៩.ត្រូវអនុវត្តគោលនយោបាយ​សំខាន់ៗ​ទាំងបួនចំណុច របស់សមាគម និងទី១០.រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា ត្រូវគោរពនិងអនុវត្តច្បាប់ស្តីពីការអប់រំជាពិសេសត្រង់មាត្រា៤០នៃច្បាប់៕

សមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀនសមាគមគ្របង្រៀន

មតិយោបល់