ព័ត៌មានជាតិ

Update: ចាប់វាយខ្នោះជនសង្ស័យ៥នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ និងប្រើប្រាស់​គ្រឿងញៀន

ភ្នំពេញៈ នគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុស្តិ៍ និង​ប្រជាការពារសង្កាត់ បាន​ធ្វើការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង និងបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ ព្រមទាំងបានដកហូតថ្នាំញៀន៣កញ្ចប់តូចធំ ដាវសាំម៉ូវ៉ៃ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់ ទី១៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់មុខស្ថានីយទូរទស្សន៍ CTN ច្រកចូលផ្សារគីឡូម៉ែត្រលេខ៦ ស្ថិតនៅចំណុចផ្ទះលេខ៨១ ផ្លូវលំ ក្រុម៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យ​ដឹងថា ជនសង្ស័យទាំង៥នាក់ ទី១-ឈ្មោះ សេត សុចិន្តា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មានទីលំនៅផ្ទលេខ៨១ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ទី២-ឈ្មោះ ផេង រ៉ៃ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មានទីលំនៅផ្ទះលេខ៨១សេ ផ្លូវលំ ក្រុម៨ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ទី៣-ឈ្មោះ ជាំង យុំាងនិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ ទី៤-ឈ្មោះ ជា សុវណ្ណចាន់ម៉ូនីកា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ ។ ទី៥-ឈ្មោះ សុខ មករា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ធ្វើការនៅហាងខារ៉ាអូខេ បច្ចុប្បន្នអ្នកទាំង ២នាក់ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥត ស្រុកគៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឆ្មក់ចូលបង្ក្រាបទីតាំងជួញដូរ និងចែកចាយគ្រឿងញៀនមួយកន្លែង ស្ថិតនៅក្នុងផ្ទះជួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៥នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់តូចធំ ដាវសាំម៉ូវ៉ៃ២ដើម និងឧបករណ៍ប្រើប្រាស់មួយចំនួន ហើយសមត្ថកិច្ចយើងបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់៕

https://youtu.be/yjybJFnQvWg

មតិយោបល់