ព័ត៌មានជាតិ

រថយន្តបុកជាមួយម៉ូតូបណ្តាលឲ្យរបួសធ្ងន់ស្រាលនៅស្រុកព្រៃនប់

ព្រះសីហនុ: នៅថ្ងៃទី១៥ខែ
តុលាឆ្នាំ២០២១ វេលាម៉ោ
ង៣និង៣៥នាទីស្ថិតនៅលើដងផ្លូវជា
តិលេខ4ច
ន្លោះគីឡូ
ម៉ែត្រលេខ210-211ក្នុងភូមិចំ
ណោតរាមឃុំបិតត្រាំង ស្រុកព្រៃស្រុកព្រៃនប់ ខេត្តព្រះសី
ហនុមានករ
ណីគ្រោះ
ថ្នាក់ចរាចរ
ណ៍មួយបានកើតឡើងរវាងរថយន្តធុនធំ1គ្រឿងម៉ាកUDពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ
3A-5301ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញលុះមកដល់ចំណុចកើត
ហេតុខាង
លើបានរេចង្កូតទៅខាងឆ្វេងដៃបណ្តាលឲ្យបុកម៉ូតូ1គ្រឿងម៉ាកឌ្រីមសង់ពណ៌
ខ្មៅពាក់ស្លាកលេខព្រះសីហនុ1E-0199ដែលម្ចាស់កំពុងអង្គុយលើម៉ូតូនិងចតនៅចញ្ចើមផ្លូវ។
ករណីខាង
លើបណ្តាលឲ្យ
1.អ្នកបើកបររថយន្តឈ្មោះញ៉េនសារិទ្ធភេទ
ប្រុសអាយុ
51ឆ្នាំទីលំ
នៅរាជធានីភ្នំពេញ(របួសធ្ងន់)។
2.អ្នកបើកបរម៉ូតូឈ្មោះវ៉ាន់សារឿនភេទប្រុសអាយុ៣២ឆ្នាំទីលំនៅភូមិដំណាក់កន្តួតឃុំដំណាក់កន្តួត ស្រុកកំពង់ត្រាច ខេត្តកំពត(របួសធ្ងន់)។
បច្ចុប្បន្នអ្នករបួសខាងលើបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តព្រះសីហនុរីឯវត្ថុតាងបាននគរបាលស្រុក៕

 

មតិយោបល់