ព័ត៌មានជាតិ

(មានវីដេអូ) ដុតកម្ទេចសម្ភារៈបទល្មើសនេសាទ និងប្រលែងកូនត្រីចូលទន្លេវិញ

កណ្តាលៈ រដ្ឋបាលជលផលប្រចាំការតាមដងទន្លេមេគង្គបានសហការ​ជាមួយកំលាំង​នគរបាលប៉ុស្តិ៍រដ្ឋបាល​គគីរ​ធំនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងទន្លេមេគង្គ ឃុំគគីរធំ​ នៅ​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ។

ប្រភព​ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ ក៏មានការចូលរួម​ពីកង​​រាជអាវុធហត្ថស្រុកប្រចាំការនៅឃុំគគីរធំ និងក្រុមប្រឹក្សា​ឃុំផងដែរ រួមទាំង​​​​វត្ថុតាងដកហូតបានមាន​៖ ព្រួលស្បៃមុងប្រវែង៥៤០ម៉ែត្រ, លូស្បៃមុង១៨មាត់, បង្គោលដើមឫស្សី១៨០
ដើម,​ និងកូនត្រីចំនួន៩គីឡូក្រាម។

ក្រោយ​ការបង្ក្រាប សម្ភារៈ​បទល្មើស​នេសាទដែលរឹបអូសបាន​ត្រូវ​បាន​ដុតចោលទាំងអស់។ ចំណែក​ឯកូនត្រី​ចំនួន​៩គីឡូក្រាម​ ត្រូវ​បាន​ប្រលែងចូលទន្លេវិញ៕

មតិយោបល់