ព័ត៌មានជាតិ

មុននេះបន្តិច ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យយុវជនម្នាក់របួសធ្ងន់ នៅស្ពាននាគកោះពេជ្រ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿងបានបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជន២នាក់រងរបួស កាលពីវេលាម៉ោងប្រហែល៤ និង២០នាទី រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពាននាគកោះពេជ្រ ក្បែរសណ្ឋាគារ កាស៊ីណូ ហ្គាណា ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូម៉ាក Zoomer-X មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1GE- 6213 បើកបរដោយយុវជនម្នាក់ បានបុកជាមួយនឹងម៉ូតូម៉ាកMSX ពាក់ស្លាកលេខ ភ្នំពេញ 1FX-2039 ដែលកំពុងបើកបរដោយយុវជនម្នាក់ឌុបគ្នាម្នាក់ទៀតនៅខាងក្រោយ បណ្តាលឲ្យដួលបោកផ្ទប់ទៅលើដងផ្លូវ ធ្វើឲ្យយុវជនអ្នកជិះម៉ូតូMSX ២នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

//youtu.be/A2cE8r_mMGU

មតិយោបល់