ភ្នំពេញ:អ៊ុំស្រីម្នាក់ឈ្មោះ កែវ មុនីចិន្តា បានសំណូមពរ យ៉ាងទទូច សុំឱ្យអាជ្ញាធរ ពន្លឿនរត់ការចេញប័ណ្ណកម្មសិទ្ធ កាន់កាប់ដីធ្លី ដែលគាត់ទិញពីប្រជាពលរដ្ឋ ក្នុងអំឡុងឆ្នាំ១៩៩០ កន្លងមក។ សេចក្តីទទូចនេះ បានលើកឡើង នៅព្រឹកថ្ងៃទី០៦ ឧសភា ២០១៦នេះ។
អ៊ុស្រី កែវ មុនីចិន្តា បានលើកឡើងថា ដីរបស់គាត់ មានទីតាំងស្ថិតនៅតាមបណ្តោផ្លូវ សម្តេចជាសុីម ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដែលមានទំហំ ១៣.១៨៣ម៉ែត្រការ៉េ ដែលគាត់បានទិញ ពីប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ក្នុងអំឡុងឆ្នាំ១៩៩០ រហូតមកដល់បច្ចុប្បន្ននេះ មិនទាន់ទទួលបាន ផ្លង់កម្មសិទ្ធកាន់កាប់ នៅឡើយ។ អ៊ុស្រីបន្តថា ដីដែលគាត់ទិញនេះ កាលដើមឡើយ គឺជាដីស្ រែដែលប្រជាពលរដ្ឋ បង្ករបង្កើនផល។
ហើយក្រោយពីទិញដីនេះ បានរួចហើយ រូបគាត់ និងស្វាមីឈ្មោះ សំ មេន បានកសាងជា ទួលអាស្រមព្រះជិនស្រី ទុកសម្រាប់ឱ្យប្រជាពលរដ្ឋ គោរពបូជា ព្រមទាំងបានកសាង រូបព្រះពុធមដិមាក ផ្សេងៗ ដូចជា អាស្រមព្រះមុន្នីឥស្សី អាស្រមព្រះនរាយ និងអាស្រម នៃសក្ការៈបូជា ផ្សេងៗទៀត។ អ៊ុំស្រី បានរៀបរាប់បន្តទៀតថា លុះមកដល់អំឡុងឆ្នាំ២០១៣ ស្រាប់តែមានឈ្មោះ លី សឹង ភេទ ប្រុស អាយុ ៥៥ឆ្នាំ ជាន្ត្រីយោធាពាក់ស័ក្តិ ៤ម្នាក់ ដែលបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវជាប្អូនប្រុសបង្កើត បានមកចោទប្រកាន់រូបគាត់ថា រូបគាត់ជាអ្នកលួចដី យកទៅលក់ទៅវិញ។ តាមការពិត គាត់មានលិខិតទិញលក់ ពីប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ ត្រឹមត្រូវ គឺទី១ឈ្មោះ គួ សារឿន ទី២ឈ្មោះ គ្រួច ម៉ៅ ទី៣នួន ប៉ាវ ទី០៤ឈ្មោះ សុខ សំខាន់ និងទី៥ ពុំបានធ្វើលិខិតទិញលក់ត្រឹមត្រូវទេ ដោយសំអាងថា ជាកូនក្មួយ។
ទោះយ៉ាងណាក្តី អ៊ុំស្រី សូមឱ្យអាជ្ញាធរពិនិត្យ នូវរាល់ឯកសារពាក់ព័ន្ធ ឡើងវិញម្តងទៀត និងពន្លឿនរត់ការ ចេញប័ណ្ណកម្មសិទ្ធដីធ្លី ជូនដល់គាត់ផង។
បើតាមការឆ្លើយបំភ្លឺ តាមរយៈទូរស័ព្ទ ដែលមានលេខ ០១៦ ៥០២៥៧៩ នារសៀលនេះ ពីលោក លី សឹង ដែលត្រូវជាប្អូនប្រុសបង្កើត បានឱ្យដឹថា ដីខាងលើនេះ គាត់បានទិញ ពីប្រជាពលរដ្ឋ តម្លៃជាងមួយតំឡឹង ក្នុងអំឡុងឆ្នាំ១០៨៩ ទៅឆ្នាំ១៩៩០ ហើយបានឱ្យបងស្រីបង្កើត ធ្វើជាអាស្រមស្នាក់នៅ សំណាក់ធរ តែក្រោយពីប្តីបងស្រីគាត់ស្លាប់ (ត្រូវជាបងថ្លៃ) គឺបងស្រីគាត់ឈ្មោះ កែវ មុនីចិន្តា បានកាត់យកដីនេះ ដែលមានទំហំ ៣០គុណ៤០ម៉ែត្រ លក់ឱ្យគេ លុះក្រោយពេលគាត់ដឹង ក៍ប្តឹងជំទាស់ រហូតមកដល់ស័ព្វថ្ងៃនេះ។
ពាក់ព័ន្ធនិងករណីនេះ លោក មួយ ជា មេភូមិបាយាប មិនអាចទំនាក់ទំនងបានទេ នារសៀលថ្ងៃទី០៦ ឧសភា នាំ២០១៦ នេះ ព្រោះទូរស័ព្ទមិនចូល៕
មតិយោបល់