ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Miss Global ត្រូវស្វាគមន៍យ៉ាងកក់ក្ដៅនៅកម្ពុជា

ភ្នំពេញៈ ពេញមួយថ្ងៃទី៦ ឧសភា ម្សិលមិញ Miss Global 2015 ដែលបានមកទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាត្រូវបានសមាគមសិល្បករខ្មែរដឹកនាំកម្មវិធីទស្សនកិច្ចយ៉ាងកក់ក្ដៅនៅក្នុងតំបន់សំខាន់ៗ នៅរាជធានីភ្នំពេញ។ បញ្ចប់ដំណើរកម្សាន្តនៅពេលថ្ងៃ Miss Global ទាំង៣ក៏ត្រូវបានគណៈប្រតិភូមកពីក្រសួងទេសចរណ៍ និងក្រុមតារាសិល្បៈករខ្មែរទាំងមូល ជប់លៀងស្វាគមន៍នៅលើនាវា អមដោយវង់តន្ត្រីបុរាណ និងការទស្សនាមើលភ្លើងពណ៌តាមដងទន្លេនាពេលរាត្រីផងដែរ។

លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរបានអះអាងថា ពេញមួយថ្ងៃទី៦ ឧសភា បន្ទាប់ពីបានមកដល់ Miss Global ទាំង៣ត្រូវបានជូនទៅទស្សនកិច្ចនៅក្នុងសារមន្ទីរជាតិ សាលាវិចិត្រសិល្បៈ រមណីដ្ឋានវត្តភ្នំ ក្រសួងវប្បធម៌ និងបានចូលជួបសំណេះសំណាលជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌។

នៅថ្ងៃទី៧ ឧសភា នេះ Miss Blobal ទាំង៣ នឹងត្រូវជូនទៅទស្សនកិច្ចនៅគុកទួលស្លែង តំបន់វាលពិឃាតជើងឯក និងតំបន់សំខាន់ៗផ្សេងទៀត មុននឹងបញ្ចប់ទស្សនកិច្ចនៅភ្នំពេញ ហើយត្រៀមខ្លួនចូលរួមសម្ដែងក្នុងកម្មវិធីសប្បុរសធម៌នៅថ្ងៃទី៨ ឧសភា ដែលជាការប្រគំតន្ត្រីលក់សំបុត្រស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារអង្គរ។

ងាកមកកាន់កម្មវិធីជប់លៀងកាលពីល្ងាចថ្ងៃទី៦ ឧសភា នៅលើនាវានោះវិញ រួមមានកិច្ច សំណេះសំណាលពីសំណាក់តំណាងក្រសួងទេសចរណ៍ និងតារាសិល្បៈ អមដោយការពិសារអាហារជុំគ្នាយ៉ាងសប្បាយរីករាយ។

លោកសុះ ម៉ាច បញ្ជាក់ថា ដរាបណាកញ្ញាឯកទាំង៣ មិនត្រូវបានចាកចេញពីប្រទេសកម្ពុជា នោះលោក ក៏ដូចជាសមាគមសិល្បករខ្មែរនឹងនៅតែគេងមិនលក់ក្នុងការចាត់ចែងបែបណា ដើម្បីឲ្យដំណើរទស្សនកិច្ចរបស់ពួកនាង មានភាពកក់ក្ដៅ។

លោកក៏បានកោតសរសើរចំពោះអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដែលបានការពារសន្ដិសុខ និងរៀបចំចាត់ចែងនូវដំណើរទស្សនកិច្ចជាច្រើនដល់Miss Global និងគណប្រតិភូ។

លោកថាគឺជាមោទនភាពបំផុត ដែល Miss Global 2015 រួមមានកញ្ញាឯកអូស្រ្តាលីចំណាត់ថ្នាក់លេខ១ កញ្ញាឯកសហរដ្ឋអាមេរិកសញ្ជាតិខ្មែរចំណាត់ថ្នាក់លេខ២ និងកញ្ញាឯកប្រទេសអៀរឡង់ចំណាត់ថ្នាក់លេខ៣ បានស្ម័គ្រចិត្តចូលសម្ដែងរ៉ៃអង្គាសថវិកាជួយដល់កុមារកម្ពុជានៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងកុមារជាតិ។

លោកទទូចឲ្យមានការចូលរួមទិញសំបុត្រចូលទស្សនាកម្មវិធីតន្ត្រីនេះឲ្យបានច្រើន ដើម្បីរួមចំណែកជួយសង្គម ដោយសំបុត្រដែលបានដាក់លក់នឹងបន្តដាក់លក់នៅសាលចតុមុខរហូតដល់ម៉ោង៦យប់ថ្ងៃទី៨ ឧសភា។

ខាងក្រោមនេះ ជាសកម្មភាពជប់លៀងរបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាគមសិល្បករខ្មែរទទួលMiss Global នៅលើនាវាកាលពីយប់ថ្ងៃទី៦ ឧសភា ៖

photo_2016-05-06_23-14-02photo_2016-05-06_23-14-01photo_2016-05-06_23-14-00photo_2016-05-06_23-13-58photo_2016-05-06_23-13-55photo_2016-05-06_23-14-03photo_2016-05-06_23-14-04photo_2016-05-06_23-14-07photo_2016-05-06_23-14-06photo_2016-05-06_23-14-05photo_2016-05-06_23-14-12photo_2016-05-06_23-14-11photo_2016-05-06_23-14-10photo_2016-05-06_23-14-09photo_2016-05-06_23-14-08photo_2016-05-06_23-14-16photo_2016-05-06_23-14-15photo_2016-05-06_23-14-14photo_2016-05-06_23-14-13photo_2016-05-06_23-14-13 (2)photo_2016-05-06_23-14-21photo_2016-05-06_23-14-20photo_2016-05-06_23-14-19photo_2016-05-06_23-14-18photo_2016-05-06_23-14-17photo_2016-05-06_23-14-26photo_2016-05-06_23-14-26 (2)photo_2016-05-06_23-14-25photo_2016-05-06_23-14-24photo_2016-05-06_23-14-23photo_2016-05-06_23-14-28photo_2016-05-06_23-14-27

មតិយោបល់