ព័ត៌មានជាតិ

First News: អគ្គិភ័យកំពុងឆាបឆេះផ្ទះក្បែរវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋមពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណ:នេះអគ្គិភ័យកំពុងតែឆាបឆេះបន្ទប់ជួលផ្ទះថ្ម២ជាន់ មួយកន្លែងនៅក្បែរវត្តនន្ទមុនី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ខណ:នេះអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរនោះ កំពុងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ដែរ ប៉ុន្តែមិនអាចទប់ទល់បាននោះទេ ហើយរថយន្តពន្លត់អគ្គិភ័យកំពុងចេញដំណើរទៅដែរ ។

សេចក្តីរាយការណ៍បញ្ជាក់ថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីហើយឆេះសម្ភារនៅខាងក្នុងបន្ទប់។

ករណីនេះអាជ្ញាធរ និងប្រជាពលរដ្ឋបានពន្លត់ភ្លើងទាំងស្រុងហើយ មុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់៕

មតិយោបល់