ភ្នំពេញៈ តាមសេចក្តីរាយករណ៍បានឲ្យដឹងថា បន្ទាប់ពីអគ្គិភ័យបានឆាបឆេះរោងចក្រផលិតពូកក្បែររោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈនេះអគ្គិភ័យបាននឹងកំពុងតែលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតហើយ ភូមិចម្រើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
ផ្ទះប្រជាពលរដ្ឋ១ខ្នងមានទំហំ ៨m x ២០m ដំបូលស័ង្កសី ត្រូវបានអគ្គិភ័យឆេះខូចសម្ភារៈសរុបចំនួន៣០០០ដុល្លារ។ អគ្គិភ័យនេះបានរលត់ជាស្ថាពរហើយ ក្រោយពីមានការអន្តរាគមន៍ពីអ្នកជិតខាង។
ព័ត៌មានលម្អិត Post News នឹងរាយការណ៍ពេលក្រោយ៖
មតិយោបល់