ព័ត៌មានជាតិ

រំលំឈើ​មិនប្រយ័ត្ន សង្កត់ខ្លួនឯងស្លាប់

រតនគិរីៈ បុរសវ័យចំណាស់ម្នាក់ទៅកាប់រំលំដើមឈើនៅចម្ការរបស់ខ្លួនមិនបានប្រុងប្រយ័ត្ន បណ្ដាលឲ្យ​ដើមឈើរលំចំក្បាលបែកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៨នឹង៥នាទីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្រែទាហ៊ាន ស្ថិតនៅភូមិ២ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

នគរបាលស្រុកកូនមុំបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ ម៉េត ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិឃុំកើតហេតុខាងលើ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចធ្វើការត្រួតពិនិត្យឃើញថា ជនរងគ្រោះ ត្រូវដើមឈើដួលរលំវាយចំក្បាលស្លាប់ខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលប៉ុស្តិ៍ប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើតាមប្រពៃណី៕

មតិយោបល់