ព័ត៌មានជាតិ

បាត់ខ្លួន៥ថ្ងៃ រកឃើញក្លាយជាសាកសព

ពោធិ៍សាត់: សាកសពបុរសម្នាក់ ត្រូវបាន​ប្រជាពលរដ្ឋឈ្មោះ ជុំ គីនីន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងជុសជុលទូរសព្ទ នៅផ្សារគោកមនជិតគ្នា រស់នៅភូមិគោកស្វាយ ឃុំគោកមន ប្រទះឃើញចងកសម្លាប់ខ្លួនកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០១៧ នៅលើផ្ទះឈ្មោះ សៀប រម្យ មាន​ប្រពន្ធឈ្មោះ សឿត អ៊ីន នៅភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល (ម្ចាស់ផ្ទះបានទៅថៃ)។

អធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិលបានឲ្យដឹងថា ជនអត្តឃាតឈ្មោះ ស៊ន់ វិចិត្រ ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរ អាជីវករលក់ដូរក្នុងផ្សារគោកមន ស្នាក់​នៅភូមិគោកមន ឃុំគោកមន បានបាត់ខ្លួន៥ថ្ងៃមកហើយ។

តាមការសន្និដ្ឋាន និងពិនិត្យសាកសពរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន៕

មតិយោបល់