ព័ត៌មានជាតិ

សិចទៀង​ទាត់​​អាច​​កាត់​​បន្ថយ​​ជំងឺ​មហារីក​បាន​ដល់​ទៅ ៣​ដង!

ជា​ការ​ពិត​ណាស់​ការ​រួមភេទ​ផ្តល់​មក​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​សម្រាប់​សុខភាព ទាំង​បុរស​ស្ត្រី ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​វ័យ​កណ្តោល។ ការ​ពិសោធន៍​ទៅ​លើ​បុរស ២៩.០០០ នាក់​នៅ​ចក្រភព​អង់​គ្លេស​បាន​រក​ឃើញ​ថា មនុស្ស​ដែល​សប្បាយ​ជា​មួយ​នឹង​ផ្លូវ​ភេទ​ច្រើន អាច​កាត់​បន្ថយ​ការ​កើត​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត និង​ជំងឺ​មហារីក​ទូ​ទៅ​បាន​ដល់​ទៅ ៣ ដង។
ការ​សិក្សានេះ​ត្រូវ​បាន​ធ្វើ​ឡើងដោយ​អ្នកវិទ្យាស្ថាន​ជាតិ​នៃ​ចក្រភព​អង់​គ្លេស បន្ទាប់​មក​បាន​ការ​គ្រាំ​ទ្រ​ដោយការ​ស្ទង់​មតិ​នៃសាកល​វិទ្យា​ល័យ Nottingham ។ បន្ទាប់​ពី​ការ​សាក​ល្បង​ធ្វើ​ស្តេត​ទៅ​លើ​បុរស ដែល​មាន​អាយុចាប់​ពី ៥០ ទៅ ៥៩ ឆ្នាំ អំពី​ប្រវត្ត​ផ្លូវ​ភេទ​របស់​ពួក​គេ ក្រុម​អ្នក​ស្រាវ​ជ្រាវ Nottingham បាន​និយាយថា ទំនាក់​ទំនង​ផ្លូវ​ភេទ​ច្រើន​ជាង ១០ ដង​ក្នុង​មួយ​ខែ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

អ្នក​ជំនាញ​បាន​ពន្យល់​ថែម​ទៀត​ថា មេ​ជីវិត​ឈ្មោល​នេះ​គួរ​តែ​ត្រូវ​បាន​បញ្ចេញ​ជា​ទៀត​ទាត់ ដើម្បី​អនុញ្ញាត​ឲ្យ​កោសិកាថ្មី​រីក​លូត​លាស់ ប្រសិន​បើ​មិន​បញ្ចេញ​ទៀង​ទាត់​នោះ​ទេ​កោស​ចាស់ៗ​នឹង​បង្កឲ្យ​មាន​ជំងឺ​មហារីក។ ទោះ​ជា​យ៉ាង​ណា​ក្រុម​អ្នក​ស្រាវ​ជ្រាវ Nottingham បាន​បង្ហាញ​ផង​ដែល​ថា ការ​បញ្ចេញ​ទឹក​កាម​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​វិញ​សម្រាប់​មនុស្ស​ដែល​មាន​វ័យ​ចាប់​ពី ២០ ទៅ ៤០ ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ ២០០៩ ការ​ធ្វើ​ស្តេត​មួយ​បាន​រក​ឃើញថា ប្រសិន​បើ​ពួក​គេ​បញ្ចេញ​ទឹក​កាម​ដោយ​ខ្លួន​ឯង​លើស ២០ ដង​ក្នុង​មួយ​ខែ​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូ​ស្តាត​នៅ​ពេល​ក្រោយ។

ចំណែក​ឯ​ការស្ទង់​មតិ​ទៅ​លើ​បុរស​ចំនួន ១០០០ នាក់ ដែល​មាន​អាយុចាប់​ពី ៥៥ ទៅ ៧៥ ឆ្នាំ​នៅ​ក្នុង​កំឡុង​ពេល ៥ ឆ្នាំ បាន​រក​ឃើញ​ថា អ្នក​ដែល​អនុ​វត្ត​ផ្លូវ​ភេទ​តិច​ជាង ១ ដង​ក្នុង​មួយ​សប្តាហ៍​អាច​មាន​ហានិភ័យ​ធ្វេ​ដង ដែល​ធ្វើ​ឲ្យ​ប្រដាប់​ភេទ​បុរស​មិន​អាច​កម្រើក​បាន​ជាង​អ្នក​ដែល​អនុវត្ត​បាន​ទៀង​ទាត់។ ចំពោះ​អ្នក​ដែល​អនុវត្ត​ទំនាក់​ទំនង​ផ្លូវ​ភេទ​ច្រើន​ជាង ៣ ដង​ក្នុង​មួយ​សប្តាហ៍ អាច​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​បាន​ដល់​ទៅ ២៥ ភាគ​រយ៕
13955384431

មតិយោបល់