ព័ត៌មានជាតិ

ចាក់សាំង​ដុត​ខ្លួនឯង​ ព្រោះខឹងប្រពន្ធមានប្រុសថ្មី​

ព្រៃវែង៖ បុរសវ័យកណ្ដាលម្នាក់បានរងរបួសធ្ងន់ដោយសាភ្លើងឆេះ រលៀកពេញខ្លួនគឺបន្ទាប់ពីខឹងប្រពន្ធក៏សម្រេចចិត្តទិញសាំង ចាក់ដុតខ្លួនឯងបណ្ដាលឲ្យឆាបឆេះពេញខ្លួនហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៤និង30នាទីជិតភ្លឺថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៧ នៅចំណុចសាលាបឋមសិក្សាព្រៃពោន ស្ថិតនៅក្នុងឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅ ភូមិក្តីតាកុយ ឃុំវាលស្បូវ ស្រុកៀនស្វាយ ខេត្តកណ្តាល បានរងរបួសធ្ងន់ដោយភ្លើងឆេះរលៀកសព្វសាច់។​

ប្រភពបានបង្ហើបថា មូលហេតុដែលបណ្ដាលឲ្យជនរងគ្រោះសម្រេចចិត្តគិតខ្លីបែបនេះ គឺដោយសាជនរងគ្រោះប្រចណ្ឌប្រពន្ធដោយសង្ស័យថាប្រពន្ធមានប្រុសថ្មីគឺមិនស្រលាញ់ខ្លួនដូចពេលមុន ទើបមានការឈឺចាប់និងមួរម៉ៅរញ៉ាំរញ៉ូវរហូតមក៕

មតិយោបល់