ព្រះសីហនុ៖ បុរសជនជាតិអាមេរិកាំងម្នាក់ឈ្មោះ Grafman Mikhail ចេះផលិតថ្នាំញៀន ហើយត្រូវនគរបាល ខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កន្លងទៅនេះ ឥឡូវបានទទួលមរណភាព នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីគាត់មានជំងឺធ្ងន់ធ្ងរច្រើនថ្ងៃ ហើយមន្ត្រីពន្ធនាគារ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក។
មន្ត្រីពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ពិរុទ្ធជន ជាជនបរទេសរូបនេះ គាត់មានជម្ងឺ រ៉ាំរ៉ៃ ប្រចាំកាយជាយូរយាមកហើយ មិនអាចព្យាបាលបានទេព្រោះពេលនេះមានសភាពធ្ងន់ធ្ងរពេកទើបស្លាប់។ ជាមួយគ្នានេះផងដែរ ស្ថានទូតសហរដ្ឋអាមេរិក ក៏បានស្នើមកលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនសពពលរដ្ឋរបស់គេមកភ្នំពេញ ដើម្បីចាត់ចែងបន្តផងដែរ៕
មតិយោបល់