ភ្នំពេញៈ ស្ត្រីជនជាតិវៀតណាមពីរនាក់ ត្រូវបានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទំនប់ទឹក ឃាត់ខ្លួន ខណៈពួកគេកំពុងតែនាំគ្នាប្រើប្រាស់គ្រឿងញៀននៅក្រោមស្ពានអាសកាសស្ទឹងមានជ័យ ព្រមទាំងដកហូតគ្រឿងញៀចំនួន ៤កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀតផងដែរ។
ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ ២៧១ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
នគរបាលប៉ុស្តិ៍ទំនប់ទឹកបានប្រាប់ឱ្យដឹងថា ស្ត្រីទាំងពីរនាក់ ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ង្វៀង ធីលី អាយុ ៥៦ឆ្នាំ មុខរបររើសអេតចាយ និងទី២-ឈ្មោះ ជឿង ធីហ្វុង អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ។
នគរបាលប៉ុស្តិ៍ទំនប់ទឹកបានឲ្យដឹងទៀតថា មុនពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹកបានធ្វើការដើរល្បាតនៅក្នុងភូមិសាស្ត្ររបស់ខ្លួន លុះមកដល់ចំណុចខាងលើ ក៏បានប្រទះឃើញស្ត្រីជនជាតិវៀតណាមទាំងពីរនាក់ឡើងចុះៗពីទេះអេតចាយដ៏ធំមួយ ដែលមានគ្របកំណាត់ជាតំបូលជិតឈឹង។
ប្រភពដដែលបានបន្តទៀតថា ដោយមានការសង្ស័យកម្លាំងក៏បានទៅបើកមើល ក៏ស្រាប់តែប្រទះឃើញពួកគេទាំងពីរនាក់ កំពុងតែជក់គ្រឿងញៀននៅខាងក្នុងនោះ ហើយក៏ធ្វើការឃាត់ខ្លួន និងឆែកឆេររកឃើញគ្រឿងញៀនចំនួន ៤កញ្ចប់តូច រួមទាំងឧបករណ៍សំរាប់ប្រើប្រាស់ និងលិង្គសិប្បនិមិត្មមួយផងដែរ។
ក្រោយពីកម្លាំងសម្ថកិច្ចនគរបាលប៉ុស្តិ៍ទំនប់ទឹកបានប្រទះឃើញគ្រឿងញៀនចំនួន ៤កញ្ចប់តូច រួមទាំងឧបករណ៍ប្រើប្រាស់មួយចំនួន ដែលជាវត្ថុតាងរួចហើយ ក៏បាននាំមកធ្វើការសាកសួរនិងធ្វើកំណត់ហេតុ នឹងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការទៅតាមនីតិវិធី៕
មតិយោបល់