ឡុងដ៍៖ ក្រុមហ៊ុនអាកាសចរណ៍កូនកាត់ចក្រភពអង់គ្លេស-អេស្ប៉ាញ International Airlines Group(IAG) បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រទី ២៧ខែកុម្ភៈនេះថា ប្រាក់ចំណេញក្នុងឆ្នាំ ២០១៤ កើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំ ២០១៣។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថា ប្រាក់ចំណូលរបស់ IAG នៅក្នុងឆ្នាំ ២០១៤ មានចំនួន ២០,១៧ពាន់លានអឺរ៉ូ ដោយបានកើនឡើង ៨ភាគរយ ខណៈដែលប្រាក់ចំណេញ ទទួលបានចំនួន ១,៣៩ពាន់លានអឺរ៉ូ(ប្រហែល ១,៥៦ពាន់លានដុល្លារអាមេរិក) ដែលកាលពីឆ្នាំ ២០១៣ ទទួលបានត្រឹមតែ ៧៧០លានអឺរ៉ូប៉ុណ្ណោះ។
លោក Wille Walsh នាយកប្រតិបត្តិ IAG បានថ្លែងឲ្យដឹងថា ប្រាក់ចំណេញដែលកើនឡើងស្ទើរតែទ្វេដង បើធៀបជាមួយនឹងឆ្នាំ ២០១៣ ដោយសារតែមានតម្រូវការអតិថិជនច្រើន ជាពិសេសគឺដោយសារតែតម្លៃប្រេងចុះថោក៕
មតិយោបល់