ព័ត៌មានជាតិ

សង្ស័យដឹកលើសទម្ងន់ រថយន្តមួយគ្រឿង ក្រទ្បាប់ផ្ងារជើង នៅផ្លូវជាតិលេខ ៤

ព្រះសីហនុៈ នៅវេលាមម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៤-២០៥ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿង បើកក្រឡាប់ដោយខ្លួនឯង។

រថយន្តខាងលើ ម៉ាក KAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W-9364 ធ្វើដំណើរពីភ្នំពេញឆ្ពោះទៅក្រុងព្រះសីហនុ បើកបរដោយឈ្មោះ អ៊ំ អៀម ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងអ្នករួមដំណើរម្នាក់ មកដល់ចំណុចខាងលើ វាក់នឹងរថយន្តកុងតឺន័រមួយគ្រឿង អ្នកបរបានជាន់ហ្វ្រាំង ហើយរថយន្តនេះ ដឹកទំនិញលើសទម្ងន់ផ្ទុកផង ក៏រេចង្កូតក្រឡាប់ លើផ្លូវតែម្តង។

ករណីនេះ មិនបណ្ដាលឲ្យរងរបួសមនុស្សទេ៕

មតិយោបល់