ភ្នំពេញៈ ជនសង្ស័យប្រុសស្រីចំនួន ២០នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះបង្ក្រាបនៅចំណុចផ្ទះសំណាក់យីហោ សំណាង ឃាត់ខ្លួនបាន ដកហូតថ្នាំញៀនជិត ១០កញ្ចប់។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច សំណាក់ សំណាង ស្ថិតក្នុងភូមិទី៧ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ការបង្ក្រាបនេះដែរ ដឹកនាំកម្លាំងដោយកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយនិង កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះទៅបង្ក្រាបទីតាំងខាងលើ។ ជាលទ្ធផល សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន ២០នាក់ ក្នុងនោះមានស្រីចំនួន៨នាក់ ដកហូតបាន ថ្នាំញៀនចំនួន៩កញ្ចប់ ,ជញ្ជីងថ្លឹង គ្រឿងញៀន , រួមនិងម៉ូតូម៉ាក MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ 1FZ-8459 មួយគ្រឿងផងដែរ។
បច្ចុប្បន្ន ជសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថ បញ្ជូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់៕







មតិយោបល់