ព័ត៌មានជាតិ

ម្ដាយស្ទើរបែកទ្រូង! សុំលុយទៅទិញនំ មិនឃើញមកវិញ ពេលដើររកកូនលង់ទឹកស្លាប់បាត់ហើយ

កណ្ដាល: នាថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ៨ និង ០០នាទី ត្រង់ចំណុចទន្លេបាសាក់ ស្ថិតភូមិព្រែកតានប់២ ឃុំ កំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផា សុវណ្ណរាជ ភេទប្រុស អាយុ ៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ដំណើររឿង៖ កាលពីវេលកើតហេតុ កុមារងគ្រោះ បានសុំលុយម្តាយ៥០០រៀល ទៅទិញនំ ពេលម្តាយឲ្យលុយហើយជនរងគ្រោះបានដើរ
ចេញទៅបាត់មួយសន្ទុះធំ ដោយបាត់កូនយូរពេកម្តាយដើររកតែមិនឃើញ ក៏ដើរទៅមើលនៅមាត់ច្រាំងទន្លេរខាងក្រោយផ្ទះប្រទះឃើញស្បែកជើង និងបាយ
ទ្បុក បាយទ្បរបស់កូន ក៏ស្រែកផ្អើលឆោទ្បោថា កូនលង់ទឹក ខណ:នោះបងប្អូននិងអ្នកជិតខាងមកជួយចុះរាវរក រហូតដល់ម៉ោង ១០ និង ០០នាទី
ទើបរាវរកឃើញរួចស្រង់យកមកលើគោក​ កុមារងគ្រោះស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ ផ្នែកជំនាញកោសល្យវិច័យស្រុកកៀនស្វាយបានធ្វើការពិនិត្យទៅលើកុមារងគ្រោះ ឃើញថាកុមារងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន បន្ទាប់មកបានប្រគល់សព ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់