ព័ត៌មានជាតិ

កូរ៉េ២តោន បុកម៉ូតូ ចេញថ្លៃខូចខាត

ពោធិ៍សាត់ៈ បុរសម្នាក់ បានរងរបួសបាក់ឃើងម្ខាង ខណៈជិះម៉ូតូត្រូវរថយន្តកូរ៉េបុក កាលពីវេលាម៉ោង១០៖៥៨នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបំបែកក្រុមហ៊ុន MDS(M1) ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លងរាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

តាមសមត្ថកិច្ច ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ២តោនកន្លះ ពណ៌ស ពាក់ស្លាកលេខ​ សៀបរាប​ 3A-1376 បើកបរ​ដោយ​ឈ្មោះ​ សិទ្ធ ភេទ​ប្រុស អាយុ២២ឆ្នាំ​ ស្នាក់នៅ​ភូមិប្រម៉ោយ​ ឃុំប្រម៉ោយ ស្រុកវាលវែង​​ បានបុកម៉ូតូម៉ាក យាម៉ាហាសឺរីស ពណ៌ខ្មៅ​ គ្មានស្លាកលេខ​ បើកបរ​ដោយ​ឈ្មោះ​ តែម​ សុខឡេង ភេទប្រុស អាយុ​២៤ឆ្នាំ​ រស់នៅ​ភូមិ​ដីក្រហម​ ឃុំអន្លង់រាប ស្រុកវាលវែង បណ្ដាលឲ្យរងរបួស​បាក់ជើងខាងស្តាំ​។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខត្តបាត់ដំបង។ ករណីនេះ ភាគីខាងរថយន្តបានធានាចេញថ្លៃខូចខាត់ទាំងអស់​ ដោយមិនរំខានដល់សមត្ថកិច្ចច្រើននោះឡើយ៕

មតិយោបល់