ព័ត៌មានជាតិ

រថយន្តដឹកដី បុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តដឹកដីមួយគ្រឿង បើកបុករថយន្តក្រុងដឹកអ្នកដំណើរ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិដុតក្រសាំង ឃុំដុតក្រសាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្នុងហេតុការណ៍ខាងលើនេះដែរ បានបណ្តាលឲ្យបុរសម្នាក់ ត្រូវអំបែងកញ្ចក់រថយន្តខ្ទាតត្រូវភ្នែករងរបួសធ្ងន់ផងដែរ ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕

មតិយោបល់