ព័ត៌មានជាតិ

តំណាងអយ្យការចោទប្រកាន់បុរសម្នាក់ ពីបទឆបោក ក្រោយACUចាប់បញ្ជូនទៅតុលាការ

ភ្នំពេញៈ លោក លី សុផាណា អ្នកនាំពាក្យអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការកាន់សំណុំរឿង បានថ្លែងប្រាប់អ្នកសារព័ត៌មានតាម Telegram ថា លោកបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ឈ្មោះ ស មឿនតារា ហៅ ឧត្តម ពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៧៧ និងមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្ត។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនជនជាប់ចោទ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនជាមន្រ្តី ឆរបោកអ្នកដទៃ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនជនជាប់ចោទ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៕

https://youtu.be/SZ_8LeItmWc

មតិយោបល់