ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត បុកម៉ូតូពេញទំហឹងបណ្ដាលឲ្យ ៤នាក់ ឪពុកម្ដាយ និងកូនរងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង ៤និង៤៥នាទីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបានកើតឡើង ដោយសារបុរសម្នាក់បើករថយន្តក្នុងសភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន បើកបត់ឆ្លងផ្លូវបានទៅបុកជាមួយ និងម៉ូតូសង់ សេ១២៥ ដែលកំពុងជិះឌុបគ្នា ៤នាក់ ឪពុកម្តាយ និងកូនស្រីតូចៗចំនួន ២នាក់ តាមផ្លូវត្រង់បុកពេញយ៉ាងទំហឹង បណ្តាលឲ្យភាគីជិះរងរបួសធ្ងន់ស្រាលចំនួន ៤នាក់ ត្រូវបានបញ្ជូនតាមរថយន្តសាមុយរបស់គ្លីនិកឯកជនសួគ៌ា ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ៕

មតិយោបល់