ព័ត៌មានជាតិ

រណ្តៅដីនៅតំបន់ព្រៃលិចទឹកនៅក្រុងសៀមរាបត្រូវបានក្រុមឈ្មួញជីកជិតដល់ក្បាលប្រេតដោយគ្មានឃើញជំនាញអើពើ

សៀមរាប៖ក្រុមឈ្មួញជីកអាចម៍ដីលក់ប្រមាណជា១០នាក់បាននាំគ្នាសម្រុកជីកយកអាចម៌និងដឹកដោយសេរីនៅតំបន់ហាមឃាត់នៃព្រៃលិចទឹកត្រង់ចំណុចខាងជើងភ្នំក្រោមក្នុងសង្កាត់សៀមរាប,សង្កាត់ស្វាយដង្គំនិងសង្កាត់សំបួរ នៃក្រុងសៀមរាប ដែលករណីនេះត្រូវបានគេដាក់ការសង្ស័យថាអាជ្ញាធរពាក់ព័ន្ធនៅទីនោះឃុបឃិតឲ្យមានការប្រព្រឹត្តបទល្មើសបំផ្លាញធនធានធម្មជាតិទាំងនេះ។

យោងតាមប្រភពបានឲ្យដឹងថា៖សកម្មភាពជីកកាយយកអាចម៌ដីលក់នេះកើតមានជាយូរខែឆ្នាំមកហើយនៅ ភូមិសាស្រ្ត សង្កាត់សំបួរ,សៀមរាបនិងស្វាយដង្គំ នៃក្រុងសៀមរាប ដោយគេបានដាក់ការសង្ស័យថា អាជ្ញាធរនិងជំនាញពាក់ព័ន្ធឃុបឃិតបើកភ្លើងខៀវជាថ្នូរនិងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីបិទមាត់មិនបង្ក្រាប។ប្រភពបន្តថា ជារឿយៗពលរដ្ឋតែងតែតវ៉ាបិទផ្លូវខណះក្រុមហ៊ុនទាំងនោះបានដឹកដីហុយនិងខូចផ្លូវសាធារណះ។

ប្រភពបន្តថា៖មិនដឹងដល់ពេលណាទើបអាជ្ញាធរភ្ញាក់ខ្លួននិងមានវិធានការនោះទេហើយបើទុកអញ្ចឹងមុខជារលាយព្រៃលិចទឹកអស់ហើយ មិនត្រឹមតែប៉ុណ្ណោះផលត្រីនឹងអាចថយចុះជាបន្តបន្ទាប់ជាមិនខាន។ប្រភពបន្ថែមថាឈ្មួញដែលកំពុងកាយដីនៅតំបន់នោះមាន៣នាក់គឺទី១ឈ្មោះ យ៉ុងទី២,ឈ្មោះឆងទី៣, ឈ្មោះ គង់។

ជុំវិញការលើកឡើងខាងលើនេះដែរលោកសូ ប្លាតុង អភិបាលក្រុងសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នេះដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
ចំណែកអស់លោកជំនាញរដ្ឋបាលជលផលខេត្តសៀមរាបហាក់នៅព្រងើយកន្តើយមិនអើពើសោះឡើយហើយទង្វើទាំងធ្វើឲ្យមហាជនងឿងឆ្ងល់យ៉ាងខ្លាំង។ គួរកត់សម្គាល់ផងដែរថាមន្ត្រីរាជការនៅក្នុងខេត្តសៀមរាបដែលមានតួនាទីនិងការទទួលខុសត្រូវចំពោះការងារថ្នាក់លើចាត់តាំងមកហាក់ដូចជាមានការឆកល្វែងយ៉ាងខ្លាំងបន្ទាប់ពីគេឃើញមានអាជ្ញាធរខេត្តមួយនេះមានភាពកំសោយចាប់ថ្នាក់ក្រោមរហូតដល់ថ្នាក់លើគឺមិនសូវអើពើរឿងបង្ក្រាបបទល្មើសក្នុងតំបន់ព្រៃលិចទឹកនោះទេដោយបណ្តែតបណ្តោយឲ្យមានការនេសាទខុសច្បាប់និងកាប់បំផ្លាញព្រៃលិចទឹកដែលជាជំរកត្រីពងកូនជាដើមនិងជាពិសេសពួកគេបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានាក្នុងខេត្តយ៉ាងគំហុកផងដែរ៕

មតិយោបល់