ព័ត៌មានជាតិ

iPhone 6 គេចពន្ធ កំពុង​ស្ទុះ​ឡើង​នៅ​ចិន​

​ហុងកុង​៖ បើទោះបីជា​ហុងកុង​មាន​លក់ iPhone 6 និង iPhone 6Plus ក្ដី ប៉ុន្តែ​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូន​នៅក្នុង​ប្រទេស​ចិន​ទាំងមូល​នៅ​មិនទាន់​មាន​លក់ iPhone ទាំង​ពីរ​ម៉ូ​ដែល​នេះ​នោះ​ទេ ដូច្នេះហើយ​ទើប​ករណី iPhone 6 គេចពន្ធ​មាន​ការកើនឡើង​យ៉ាង​គំហុក​។​

​យោង​តាម​សារព័ត៌មាន CNN បានឲ្យដឹងថា អត្រា iPhone 6 គេច​ពន្ធ​បាន​ស្ទុះ​ឡើង​នៅក្នុង​ប្រទេស​ចិន ដោយហេតុតែ iPhone 6 និង iPhone 6Plus មិនទាន់​មាន​លក់​ពេញ​ទីផ្សារ​ប្រទេស​ចិន និង​មួយ​វិញ​ទៀត​វា​មាន​តម្លៃ​ថ្លៃ​។ CNN បាន​ជួប​ជាមួយ​នឹង​អ្នកប្រើប្រាស់ iPhone 6 ប៉ុន្មាន​រូប​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ពួកគេ​បាន​និយាយថា ពួកគេ​មិន​ដឹង​ថា iPhone ដែល​ខ្លួន​ទើប​នឹង​ទិញ​នេះ​មាន​ប្រភព​មកពីណា​នោះ​ទេ គ្រាន់តែ​ដឹងថា វា​ជា​របស់​គេចពន្ធ ព្រោះ​ខ្លួន​បាន​ទិញ​ក្នុង​តម្លៃ​ថោក​ប្រហែលជា ១​ពាន់​ដុល្លារ​អាមេរិក ខណៈ​ដែល Appl Store នៅក្នុង​ទីក្រុង​ហុងកុង​លក់​ក្នុងតម្លៃ ១.៨០០​ដុល្លារ​អាមេរិក​។​

​អាជ្ញាធរ​បាន​និយាយថា នេះ​មិនមែន​ជា​ករណី​ដំបូង​នោះ​ទេ​សម្រាប់​ករណី​គេចពន្ធ iPhone នោះទេ ឲ្យតែ​មាន​ផលិតផល Apple ថ្មី ករណី​បែប​នេះ​នឹង​កើតមានឡើង ហើយ​មាន​ខ្លាំង​ថែម​ទៀត ដោយ​អាជ្ញាធរ​មិន​អាច​ធ្វើ​ការបង្ក្រាប​បាន​៕​
0910_iphone_swap_970-630x420

មតិយោបល់