ព័ត៌មានជាតិ

រថយន្តកូរេ ដឹកការ៉ូ បុកគ្នាជាមួយរថយន្ត ហាយលែនឌ័រ ក្រវី២ជុំ បណ្ដាលឲ្យរងការខូចខាតសងខាង

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរេ ដឹកការ៉ូ បុកគ្នាជាមួយរថយន្ត ហាយលែនឌ័រ ក្រវី២ជុំ បណ្ដាលឲ្យរងការខូចខាតសងខាង ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងយករថយន្តដាក់អែបខាង ដើម្បីឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា ករណីនេះ មិនមានមនុស្សរងរបួសទ គ្រាន់តែរងការខូចខាតរថយន្តប៉ុណ្ណោះ៕

មតិយោបល់