កណ្តាល៖ ជនប្រុសស្រី៧នាក់ពាក់ព័ន្ធគ្រឿងញៀន ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២១៧ នៅចំណុច ក្នុងផ្ទះទាមផ្ទាល់ដី ភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ 1/ឈ្មោះ ឈន-សុខលីហៅឈីត ភេទប្រុសអាយុ២២ ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិឫស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយ (ចាប់ខ្លួន) ។
2/ឈ្មោះចក់-រដ្នាហៅវ៉ាភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរ កសិករនៅភូមិព្រែកថ្មី- សង្កាត់ ព្រែកថ្មី-ខណ្ឌច្បាអំពៅ-រាជធានីភ្នំពេញ (ចាប់ខ្លួន)។
3/ឈ្មោះថុន-ពុទ្ធារ៉ា ភេទ ប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សនៅភូមិព្រែកថ្មី-សង្កាត់ព្រែកថ្មី-ខណ្ឌច្បារអំពៅ-រាជធានីភ្នំពេញ(ចាប់ខ្លួន)។
4/ឈ្មោះសាត-វីតភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ រត់តុរោងកា នៅភូមិព្រែកថ្មី- សង្កាត់ព្រែកថ្មី-ខណ្ឌច្បារអំពៅ-រាជធានីភ្នំពេញ (ចាប់ខ្លួន) ។
6/ឈ្មោះមាស-កក្កដា ហៅណែតភេទស្រីអាយុ 22 ឆ្នាំជនជាតិខ្មែរមុខរបរ អ្នករត់តុអាហារដ្នាន នៅភូមិកោះនរាន៍-សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ- រាជធានីភ្នំពេញ(ចាប់ខ្លួន) ។
7/ឈ្មោះ សុខ-ចាន់រ៉ាត់ ភេទស្រីអាយុ17ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិឬស្សីស្រុក
2-ឃុំឈើទាល-ស្រុកកៀនស្វាយខេត្តកណ្ដាល(ចាប់ខ្លួន) ។
ក្នុងនោះដែរសមត្ថកិច្ចបានចាប់ដក ដាវរណាដែក១ មានប្រវែង0,80 ម៉ែត្រ ។ កាំបិតផ្លែដែក ១មានប្រវែង0,30ម៉ែត្រ សម្ភារៈប្រើប្រាស់និងវេចខ្ចប់មួយចំនួន និង ទូរសព្ទ័ដៃ ចំនួន ២ គ្រឿង ។
សម្រាប់ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

មតិយោបល់