ព័ត៌មានសិល្បៈ និងកម្សាន្ត

ស្ងាត់ៗ តារាចម្រៀងសួស លីនដា ចេញកើបលុយនៅបារាំងទៀត!

ក្នុងពិធីមង្គលការតារាចម្រៀងវ័យក្មេងនាងសួស កែវកន្និថា តារាចម្រៀងជើងចាស់អ្នកកនាងសួស លីនដា ជារៀមច្បងក្នុងគ្រួសារ ដែលគេស្គាល់ថាជាតារាចម្រៀងក្រៅស្រុកយូរឆ្នាំមកហើយ បានអះអាងថាអ្នកនាងនឹងចេញសម្ដែងនៅក្នុងប្រទេសបារាំងទៀតហើយ នៅថ្ងៃទី២ កុម្ភៈខាងមុខនេះ គឺប៉ុន្មានថ្ងៃក្រោយមង្គលការរបស់ប្អូនស្រីអ្នកនាងត្រូវបញ្ចប់។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាមិនចេញទៅយូរ ដូចមុននោះទេ ដោយសារតែអ្នកនាងក៏ត្រូវប្រញាប់ត្រលប់មកវិញ ដើម្បីមើលខុសត្រូវភោជនីយដ្ឋានដែលអ្នកនាងបោះទុនធ្វើជាថៅកែនោះដែរ។

អ្នកនាង សួស លីនដា បានថ្លែងបញ្ជាក់ថា បើទោះជាទីផ្សារចេញច្រៀងក្រៅស្រុកសឹងនឹងក្លាយជាអាជីពធំមួយសម្រាប់អាជីពចម្រៀងរបស់អ្នកនាង ក៏ប្រជាប្រិយភាពក្នុងស្រុកហាក់មិនសូវមានមហាជនច្រើនណាស់ ណានោះទេបានស្គាល់អ្នកនាង។ យ៉ាងណាមិញ បើក្រឡេកមើលឱកាសចេញច្រៀង ក្នុងកម្មវិធីថ្នាក់ជាតិធំៗ អ្នកនាងត្រូវគេឃើញលេចមុខលេចមាត់មិនខុសពីគ្នា ពីតារាចម្រៀងល្បីឈ្មោះលំដាប់ប្រទេសភាគច្រើននោះទេ។ អ្នកនាងថាអាជីពឡើងច្រៀងលើឆាក អ្នកនាងរឹតតែមិនសូវខ្វាយខ្វល់ ដោយសារតែអ្នកនាងចាប់អារម្មណ៍ទទួលច្រៀងតែក្រៅស្រុក ស្របគ្នាដែរអ្នកនាងក៏បោះទុនបើកភោជនីយដ្ឋានយីហោ«ម្លប់ដើមក្រសោប» នៅម្ដុំទួលសង្កែអស់ប្រាក់ច្រើនម៉ឺនដុល្លារ។ អ៊ីចឹងហើយទើបជាហេតុផលដែលតារាចម្រៀងមកពីខេត្តបាត់ដំបងរូបនេះ ប្រកាសចេញច្រៀងនៅក្នុងប្រទេសបារាំង ខាងមុខត្រឹមតែរយៈពេល២ខែ ដើម្បីឆាប់បានត្រលប់មកវិញ។ អ្នកនាងថានោះជាដំណើរទៅបារំាងលើកទី៤ ហើយក្រៅពីដើម្បីសម្ដែងនៅទីនោះ ដូចសព្វដង អ្នកនាងក៏ទៅដើម្បីដើរកម្សាន្តជាលក្ខណៈឯកជន ជាមួយស្វាមីផងដែរ ដោយសារតែស្វាមីរបស់អ្នកនាងគឺជាអណិកជនខ្មែររស់នៅប្រទេសបារាំងស្រាប់។

អ្នកនាង សួស លីនដា បញ្ជាក់ថាក្រោយពេលរៀបការប្អូនស្រីរបស់អ្នកនាង គឺអ្នកនាងសួស កែវកន្និថា នឹងបន្តអាជីពចម្រៀងលើសដើម ដោយសារតែស្វាមីរបស់ប្អូនស្រីអ្នកនាងគឺជាតន្ត្រីករស្រាប់។ ប៉ុន្តែទីផ្សារក្រៅស្រុកនឹងនៅតែច្រើនជាង ក្នុងស្រុកដូចមុន ក្នុងពេលដែលអ្នកនាងត្រូវបានបងប្អូនខ្មែរក្រៅស្រុកស្គាល់ និងគាំទ្រច្រើនជាង។ អ្នកនាងនិយាយថាដោយថាតែការចេញច្រៀងក្រៅស្រុកត្រូវប្រើតែរយៈពេលមួយកំណត់ ហើយទទួលបានលុយកាក់ច្រើន ទើបបងប្អូនអ្នកនាងមិនសូវខ្វាយខ្វល់ពង្រីកទីផ្សារ ក្នុងប្រទេស ហើយបាត់មុខទៅច្រៀងនៅប្រទេសធំៗភាគច្រើន ដោយអ្នកនាងរំពឹងថាការចេញសម្ដែង នៅក្នុងប្រទេសបារំាងនៅថ្ងៃទី២ កុម្ភៈខាងមុខ ក៏នៅតែជោគជ័យខ្លាំង៕

មតិយោបល់