ព័ត៌មានជាតិ

គួរឲ្យណិតក្មេងស្រីដើរឆ្លងផ្លូវត្រូវរថយន្តខ្នាតធំ បុកពេញទំហឹងបណ្តាលស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

ព្រៃវែង: មានករណីគ្រោះចររាចរណ៍រវាងរថយន្ត និងអ្នកដើរឆ្លងផ្លូវ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង១០ និង២០នាទីព្រឹក នាទីចំណុចមុខផ្ទះឈ្មោះ សារិះ ថិត ក្នុងភូមិស្រម៉ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង លើផ្លវក្រាលកៅស៊ូតូច បណ្តាលឲ្យជនរងគ្រោះជាក្មេងស្រីអាយុទើបតែ ០៤ឆ្នាំ ស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាក់លេខព្រះសីហនុ3A 3148 បើកបរដោយឈ្មោះ ប៉ាក់ ឆៃវុង អាយុ៣៧ឆ្នាំ ភេទប្រុស ជាតិខ្មែរ មានទីលំនៅភូមិ ព្រែកទំលាប់ ឃុំស្ពានដែក ស្រុកលើកដែក ខេត្តកណ្តាល មុខរបរអាជីវករ ដោយបានបើកទិសដៅពីត្បូងទៅទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើជ្រុលទៅបុកអ្នកដំណើរជាក្មេងស្រីឈ្មោះ ភី លីតា អាយុ៤ឆ្នាំ ភូមិខាងលើ ដោយដើរ កាត់ពីលិចមកកើតមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវរថយន្តបុកពេញទំហឹង។

ក្រោយពេលកើតហេតុបងប្អូន បានយកជនរងគ្រោះទៅព្យាបាលនៅក្លីនិចឯកជនស្វាយអន្ទរ មកដល់មន្ទីពេទ្យជនរងគ្រោះបាត់បងជីវិតទៅហើយ។ សាកសពត្រឡប់មកផ្ទះធ្វើបុណតាមព្រៃណីចំណែក រថយន្តត្រូវសមត្ថកិច្ចប្រមូលវត្ថុតាងរងចាំការដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-10-24_21-29-38

photo_2016-10-24_21-29-41

photo_2016-10-24_21-29-43

photo_2016-10-24_21-29-46

មតិយោបល់