ព័ត៌មានជាតិ

ទំនាស់ពាក្យ​សម្តី ក្នុងពេល​រាំធុងបាស់ ព្រួតគ្នា​វាយ រង​របួស៣នាក់

កណ្ដាលៈ ផ្ទុះជម្លោះពាក្យសម្ដីក្នុងពេលរាំងធុងបាស់​ ឈានដល់ការប្រើ​ហិង្សា បណ្ដាលឲ្យរបួស៣នាក់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្នុងចំណោម១០នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ចំណុចក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ៣នាក់ ទី១-ឈ្មោះ អឿន សារឹម ភេទប្រុស អាយុ៣៦ឆ្នាំ (របួសក្បាល) មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ២-ឈ្មោះ ហ៊ីង ហ៊ាង ភេទប្រុស អាយុ២៨ឆ្នាំ(របួសក្បាល) មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិអំពិលទោល ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ ៣-ឈ្មោះអឿន សារួន ភេទ ប្រុសអាយុ៣៤ឆ្នាំ (របួសដៃខាងឆ្វេង) មុខរបរ កម្មករសំណង់ ស្រុកកំណើត ភូមិកង​មាស ឃុំតានឹង ស្រុកកងមាស ខេត្តកំពង់ចាម។ បច្ចុប្បន្នអ្នកទាំង៣ ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។

ចំណែកជនល្មើសមានគ្នាជាង១០នាក់ ទី១-ឈ្មោះ ត្រុស អឿង ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើត ភូមិពង្រឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។ ២-ឈ្មោះទូច ចាន់ ភេទប្រុស អាយុ៤៣ឆ្នាំ ស្រុកកំណើតភូមិខ្ជាយឃុំដងទង់ ស្រុក ដងទង់ខេត្តកំពត មុខរបរកម្មករសំណង់(ឃាត់ខ្លួន)។ ៣-ឈ្មោះ ហ៊ ម៉ារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ស្រុកកំណើតភូមិច្រកកេះឃុំដងទង់ ស្រុកដងទង់ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់(គេចខ្លួន)។ ៤-ឈ្មោះហ៊ ម៉ារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ ស្រុកកំណើតភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទងខេត្តកំពតបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។មុខរបរកម្មករសំណង់(គេចខ្លួន)។ ៥-ឈ្មោះកេន ស្រស់ភេទប្រុស អាយុ៥១ឆ្នាំ ស្រុកកំណើតភូមិពង្រឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់(គេចខ្លួន)។ ៦-ឈ្មោះ នាង ឡាភេទប្រុស អាយុ៤៩ឆ្នាំ ស្រុកកំណើតភូមិច្រកកេះ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់ (គេចខ្លួន)។ ៧-ឈ្មោះឈិត អឿង​ ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតភូមិពង្រឃុំខ្វាវ ស្រុកទ្រាំងខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករសំណង់(គេចខ្លួន)។ ៧-ឈ្មោះ ថា ភេទប្រុស អាយុ២៦ឆ្នាំ ស្រុកកំណើតស្រុកអូរាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរកម្មករសំណង់(គេចខ្លួន)។ ចំណែកឯ បក្ខពួកផ្សេងទៀតមិនស្គាល់ឈ្មោះ មុខរបរ កម្មកសំណង់ ស្នាក់នៅកន្លែងកើតហេតុដូចគ្នា(គេចខ្លួន)។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ក្រុមជនរងគ្រោះ និងក្រុមជនល្មើសបាននាំគ្នាផឹកស៊ីនៅក្នុងកាដ្ឋានខាងលើ ដោយមានចាក់ធុងបាស់រាំលេងកម្សាន្តផង បន្ទាប់មកភាគីខាងក្រុមជនរងគ្រោះក៏បានទាស់សំដីគ្នារឿងរាំធុងបាស់ ជាមួយក្រុមជនល្មើសទើបក្រុមជនល្មើសបាននាំគ្នាយកដំបងឈើនិ ងឥដ្ឋការ៉ូព្រួតវាយក្រុមជនរងគ្រោះ បណ្តាលឲ្យ​មានរបួសតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនល្មើសបាន២នាក់ យកមកសាកសួរ និងដកហូតវត្ថុតាងដំបងឈើមូលប្រវែង៩២សង់ទី​ម៉ែត្រ១ដើម។

បន្ទាប់ពីសាកសួរជនល្មើសទាំង២នាក់បានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាវាយទៅលើក្រុមជនរងគ្រោះប្រាកដមែន។ ចំណែកពួកខ្លួនទាំង២នាក់មិនបានវាយនោះទេ គ្រាន់តែចូលទៅជួយឃាត់តែប៉ុណ្ណោះ៕

មតិយោបល់