ព័ត៌មានសេដ្ឋកិច្ច

MahaNakhon អគារខ្ពស់បំផុតនៅថៃ កម្ពស់ ៣១៤ម៉ែត្រ ចំណាយទុន ៥២០លានដុល្លារ

MahaNakhon ជាអគារខ្ពស់បំផុតនៅថៃ ដែលមានកម្ពស់ ៧៧ជាន់ និងវិនិយោគដោយក្រុមហ៊ុន Pace Development Corporation Plc. បានចំណាយទុនប្រមាណជា ៥២០លានដុល្លារអាមេរិក ក្នុងការសម្រេចគម្រោងសាងសង់មួយនេះ។ នេះបើយោងតាមគេហទំព័រ Business Insider។

អគារកម្ពស់ ៧៧ជាន់នេះ ជាអគារស្នាក់នៅ សម្រាប់ជួល និងសណ្ឋាគារ បានសាងសង់រួចរាល់កាលពី ខែមេសា ឆ្នាំ២០១៦ និងបើកដំណើរការនៅខែ តុលា ឆ្នាំ ២០១៦​ ដែលមានកម្ពស់ ៣១៤ម៉ែត្រ​ ឋិតលើផ្ទៃក្រលា ១៥០,០០០ម៉ែត្រការ៉េ។

គួរបញ្ជាក់ផងដែរថា MahaNakhon អាចនឹងបាត់បង់ដំណែង ជាអគារខ្ពស់ជាងគេនៅប្រទេសថៃដោយសារគម្រោងសាងសង់អគារRama IX SuperTower គ្រោងនឹងសាងសង់នៅឆ្នាំ ២០១៩ខាងមុននេះ ដែលមានកម្ពស់១២៥ជាន់៕

មតិយោបល់