អាសូរណាស់!ករណីក្មេងប្រុសម្នាក់ជាសិស្សសាលាជិះម៉ូតូមកទិញម្ហូបត្រូវរថយន្តបុកកិនស្លាប់…

ភ្នំពេញ:នៅថ្ងៃទី ០១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងម៉ូតូ នៅត្រង់ចំណុចផ្លូវបេតុងទួលពង្រ ឋិតក្នុងភូមិម័ល​ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធនីភ្នំពេញ បណ្ដាលអោយក្មេងប្រុស ០១នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ។ ១/ ភាគីម៉ូតូម៉ាក HONDA SCOOPY …

ខ្ញុំបង្ហោះម៉ូតូពីព្រោះខ្ញុំចង់ល្បី ខ្ញុំចង់ឡូយ ខ្ញុំចង់អួតគេ…

ខេត្តព្រៃវែង:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានអោយដឹងថា ក្រុមក្មេងទំនើងបង្ហោះម៉ូតូប្រសេកប្រសាចតាមដងផ្លូវ បង្កភាពអនាធិបតេយ្យ រួចថតបង្ហោះបង្អួតគេតាមបណ្ដាញសង្គម ត្រូវកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកមេសាង តាមស្រាវជ្រាវឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។ គួរបញ្ជាក់ថា ក្រុមក្មេងទំនើងខាងលើ បានជិះបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចចាប់ពីភូមិច័ន្ទគ្រឹះស្នា ឃុំច្រេស រហូតមកដល់ភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយថែមទាំងថតវីដេអូបង្ហោះចែកចាយក្នុងបណ្ដាញសង្គម ដើម្បីបង្អួតប្រាប់គេឯងថា ខ្លួនឡូយ…

រថយន្ត ២គ្រឿង បុ..ក.គ្នាពេញទំហឹង បណ្ដាលឱ្យមនុស្ស ១១នាក់ រ.ង.រ.បួ.ស.ធ្ងន់-ស្រាល…

ព្រៃវែង:ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើង រវាងរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ និងរថយន្តហាយលែនឌ័រ បានបុ..កគ្នាពេញទំហឹង បណ្ដាលឱ្យមនុស្សប្រុស-ស្រី ១១នាក់ រ.ង.រ.បួ.ស.ធ្ងន់-ស្រាល ចំណែកឯរថយន្ត រងការខូចខាតយ៉ាងដំណំ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦:៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣…

រថយន្តស៊ីណាបុករ៉ឺម៉កដឹកផ្លែឈឺមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូន២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក Sienna ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-8571 បើកបរបុករ៉ឺម៉កដឹកផ្លែឈើ មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់រងរបួស បានបន្សល់ទុកកូន០២នាក់កំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន…

រថយន្តបែនដឹកដី​បើកចូលរបងផ្ទះអ្នកស្រុក បង្ករបួសមនុស្ស ២​នាក់និងខូចខាតយ៉ាងដំណំ​ តៃកុង​ឡាន​ដាក់មេប្រូចបាត់ស្រមោល

កំពង់ស្ពឺៈ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២និង១០នាទី នៅលើផ្លូវលេខ143 ត្រង់ចំណុចភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខ ព្រះ​សីហនុ 3A-2312 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ…

Update៖ រថយន្តដឹកប្រេងឥន្ធនៈ PETROL បើកបុកម៉ូតូ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ បន្សល់ទុកប្ដី និងកូនឲ្យរស់នៅកំព្រា

ភ្នំពេញ: នៅវេលាម៉ោង ៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកសាំង មួយគ្រឿង បើកបរជ្រុលបុកម៉ូតូម៉ាកឌ្រីមសង់១គ្រឿងជិះគ្នា០៤នាក់ បណ្តាលឲ្យស្រ្តីម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ភ្លៅ និងក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ទីតាំងត្រង់ម្តុំស្តុបបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ…

រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកបូទុមសាគរ

កោះកុង: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤និង១៣នាទីរសៀល លើផ្លូវជាតិលេខ៤៨ ចន្លោះkm៥៥-៥៦ នៅចំណុចក្លោងទ្វារវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ…

អ្នកដើររើសអេតចាយម្នាក់ ឃើញជនរងគ្រោះចតម៉ូតូមិនបានដកសោចេញ ឡើងជិះគេចខ្លួនត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញៈ ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នាឃាត់ខ្លួនបាននៅចំណុច ផ្លូវព្រះមុនីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក…

Update៖ មន្រ្តីយោធាម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលកើតឡើងរវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យបុរសម្នាក់ ជាមន្ត្រីយោធាបានស្លាប់ភ្លាមៗ ចំណែកអ្នកបើកបររថយន្ត ចុះរត់គេចបាត់ស្រមោល ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ទល់មុខច្រកចូលបុរី វ៉ារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ…

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាង ម៉ូតូ និង ម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ប្រុស០២…