ព័ត៌មានជាតិ

បញ្ហាលូហូរទឹកស្អុយ និងកម្ទេចកំណាត់ ហូរចេញពីរោងចក្រ ប៉ះពាល់ដល់ពលរដ្ឋច្រើនគ្រួសារ

ភ្នំពេញៈ កាលពីវេលាម៉ោង៩ និង៣០ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ដោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋ លោក សុទ្ធ ស៊ាធ ចៅសង្កាត់ចោមចៅ បញ្ជាឲ្យមន្រ្តីសង្កាត់ចោមចៅ ចុះទៅមើលផ្ទាល់ ដោយមានលូស្ទះបង្ហូរទឹកជះក្លិនស្អុយ គ្មាននរណាអើពើដោះស្រាយនោះទេ លើសពីនោះទៀត ប្រជាពលរដ្ឋក៏រងផលប៉ះពាល់ពីរោងចក្រនៅក្បែរនោះ ដែលបានបញ្ចេញខ្យល់ពីរោងចក្រចេញមកខាងក្រៅដោយលាយឡំនិងកម្ចេចកំណាត់ល្អិតៗ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរនោះពិបាកក្នុងការរស់នៅ ទីតាំងខាងលើនេះស្ថិតនៅភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋម្នាក់ ឈ្មោះ ឈឹម យឿន អាយុ២៩ឆ្នាំ ផ្ទះលេខ៤ ស្នាក់នៅជិតតំបន់នោះតំណាងឲ្យគ្រួសារជាច្រើនបានរៀបរាប់ឲ្យដឹងថា ជុំវិញបញ្ហានេះលោកបានស្នើសុំឲ្យអាជ្ញាធរចុះធ្វើការពិនិត្យនេះ ដោយសារតែពួកគាត់ពិបាកក្នុងការធ្វើដំណើរទៅមក និងរស់នៅហើយមានកម្ទេចកំណាត់ហុយចេញពីក្រុមហ៊ុន ជូឌឺម៉ោ ហ្គាមិនអ៊ីនដ្រាស្រៀល អិលធីឌី ចូលពេញផ្ទះធ្វើឲ្យពួកគាត់ពិបាកក្នុងការរស់នៅ។

ក្រោយពីទទួលបានពាក្យបណ្តឹងមន្រ្តីអាជ្ញាធរចោមចៅបានចុះទៅត្រួតពិនិត្យផ្ទាល់ជាក់ស្តែងពិតជាមានការកកស្ទះប្រព័ន្ធលូដែលប្រជាពលរដ្ឋមិនបានចូលរួមជួយថែរក្សាទើបបង្កឲ្យមានការកក់ស្ទះដូច្នោះ។ ចំណែកក្រុមហ៊ុនដែលបង្កផលប៉ះពាល់ពីកម្ទេចធូលីចេញពីរោងចក្រនោះ នឹងធ្វើការណែនាំក្រុមហ៊ុនឲ្យជួយកែតម្រូវឡើងវិញ៕

មតិយោបល់