ព័ត៌មានជាតិ

កន្លែងធ្វើគ្រាប់បែកមួយរបស់ក្រុមភេរវករ ត្រូវបូលិសវាយឆ្មក់

ម៉ាឡេស៊ីៈ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ប៉ូលិសម៉ាឡេស៊ី ចាប់ខ្លួនបុរសចំនួន៦នាក់ ជាប់ពាក់ព័ន្ធនៅក្នុងករណីផលិតគ្រាប់បែក នៅទីក្រុង Pasir Mas ក្នុងខេត្ត Kelantan
ជិតព្រំដែនប្រទេសថៃ។ នេះបើយោងតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧។

បើតាមមន្រ្តីប៉ូលិសក្នុងតំបន់ បាននិយាយថា ជនសង្ស័យមានវ័យចន្លោះពី ៣០ ទៅ ៤០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប្រតិបត្តិការរបស់ប៉ូលិសនៅម៉ោងប្រហែល ៤ ទៀបភ្លឺថ្ងៃអាទិត្យ ហើយការចាប់ខ្លួននេះ ត្រូវបានប្រកាសនៅថ្ងៃចន្ទ។

មេប៉ូលិសខេត្ត Kelantan លោក Ab Rahman Ismail បាននិយាយថា នៅក្នុងប្រតិបត្តិការនេះ បានរកឃើញសារធាតុផ្សំជាច្រើន រួមទាំងខ្សែភ្លើង និងអាគុយ ដែលជាសមាសភាគ នៅក្នុងការធ្វើគ្រាប់បែក។

លោកបានលើកទ្បើងទៀតថា «យើងកំពុងសង្ស័យថា ជនជាប់ចោទទាំងនេះ មានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធ Daesh នៃរដ្ឋអ៊ីស្លាម»៕

មតិយោបល់