ព័ត៌មានជាតិ

បញ្ជូនជនសង្ស័យ០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ មកតុលាការ

កណ្តាលៈ នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងចំណោមបក្ខពួកចំនួន០៦នាក់ មកសាលាដំបូងខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆ័យទោស ទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យ​ដឹងថា ជនសង្ស័យទាំង០៣នាក់នោះទី១ឈ្មោះ ធាង ប៊ុនធឿន (ហៅយក្ស) ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ទី០២ឈ្មោះ វិត វឿន ប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ(ឃាត់ខ្លួន) ទី០៣-ឈ្មោះ នាង សុលិ ប្រុស អាយុ១៩ឆ្នាំមុខរបរកសិករ(ឃាត់ខ្លួន) អ្នកទាំង០៣មានទីលំនៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ ចំណែកឯ០៣នាក់ទៀតរត់គេចខ្លួនទី០១-ឈ្មោះ ប៉ា ចន្ថាហៅម៉ាប់ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ កសិករ។ ទី០២ ឈ្មោះរឿង សំបួរ ហៅវ៉ូភេទ ប្រុសអាយុ ៣៤ឆ្នាំ នៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាលមុខរបរកសិករ(គេចខ្លួន) និងទី០៣ ឈ្មោះ ថាភេទប្រុសអាយុ នៅភូមិអន្លុងស្លែងឃុំសំបួមាស ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ។

សូមរំលឹកផងថា នៅ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១១និង៥៧នាទីចំណុចរោងទឹកត្នោតជូរ មុខផ្ទះនាង នឹម និងផ្ទះជនសង្ស័យធាងប៊ុនធឿនភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

កន្លងមកជនស្ស័យឈ្មោះ វិត វឿន ធ្លាប់ប្រើប្រាស់គ្រឿងញៀនចំនួន១៥លើកមកហើយ ជាមួយជនសង្ស័យឈ្មោះ ធាង ប៊ុនធឿន ហៅយក្ស ឈ្មោះ នាង សុលិ-ឈ្មោះ ឈាន សុចិត្រ -ឈ្មោះឈាន ពិសិដ្ឋ -ឈ្មោះឈាន ថារី ហៅគម នៅក្នុងព្រៃក្រោយភូមិអន្លង់ស្លៃង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។ នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើវេលាម៉ោង១១ព្រឹក ជនសង្ស័យ ធាង ប៊ុនធឿន ហៅយក្ស តេទូរស័ព្ទហៅជនសង្ស័យវិត វឿនដែលកំពុងនៅផ្ទះអោយមកយកថ្នាំញៀនទៅលក់អោយជនមិនស្គាល់អត្តសញ្ញាណនៅរោងលក់ទឹកត្នោតជូរមុខផ្ទះឈ្មោះនាងនីមជនសង្ស័យ រិត វឿនបានជិះម៉ូតូទៅដល់ផ្ទះជនសង្ស័យធាង ប៊ុនធឿន ឈ្មោះធាង ប៊ុនធឿនបានយកថ្នាំញៀន០២កញ្ចប់តូច(ពណ៌ស០១កញ្ចប់ពណ៌ផ្កាឈូក០១កញ្ចប់) អោយជនសង្សយ័ វិត វឿនយកទៅលក់អោយជនមិនស្គាល់ឈ្មោះនៅរោងលក់ទឹកត្នោតជូរនោះ ពេលជនសង្ស័យ វិត វឿនទៅដល់ម៉ោង១១និង៥៧នាទីមិនទាន់បានទូទាត់លុយផង សមត្ថកិច្ចយើងបានទៅដល់រួចឃាត់ខ្លួនជនសង្ស័យ វិត វឿន និង ថ្នាំញៀន០២កញ្ចប់តូចនិងម៉ូតូ០១គ្រឿង៕

https://youtu.be/JZ0Xue6823I

មតិយោបល់