ព័ត៌មានជាតិ

ឃាត់​ខ្លួន​អ្នក​លេង​ល្បែងស៊ីសង​៤​ប្រុស​ស្រី​នាក់​បញ្ជូនទៅ​តុលាការ​

ស្ទឹងត្រែង​៖​កំលាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​ន​នគរបាល​ខេត្ត​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ជា ពេជ្យ​ព្រះរាជអាជ្ញារង​សាលាដំបូ​ង​ខេត្ត ចុះបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់ នៅ​ទី​សាធារណៈ ក្នុង​ពិធី​ប្រគុំ​តន្ត្រី​សប្បុរស​ធ​មិ៍ បរិវេណ​មន្ទីរ​វ​ប្បធ​មិ៍ និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​៤​នាក់​រួម​និង​វត្ថុតាង បំរើ​ឱ្យ​ការ​លេងល្បែង​ខុសច្បាប់​មួយ​ចំនួន បញ្ជូនទៅ​តុលាការ​។​
game
​ ​មនុស្ស​៤​នាក់​ពាក់ព័ន្ធ​និង​ការលេង​អាប៉ោង​នៅ​ទី​សាធារណៈ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​មោ់ង​១៩​និង​៣០​នាទី​យប់​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៤​នៅត្រង់​ចំនុច​មុខ​មន្ទីរ​វ​ប្បធ​មិ៍ ស្ថិក្នុង​ភូមិ​ត្រពាំង​ព្រីង សង្កាត់ ក្រុង​ស្ទឹងត្រែង​។​

​ ​លោក​វរសេនីយ៍ទោ​ហម ប៊ុនធែល​ស្នងកា​ររងការិយាល័​យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បានអោយដឹងថា​៖​ជនសង្ស័យ​៤​នាក់​លេង​អាប៉ោង ដែល​សមត្ថកិច្ច​ឃាត់ ១​មានឈ្មោះ​ជូ ឡាយ​ងី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​ទីលំនៅ​ភូមិ​ចំបក់ ឃុំ​ថ្ម​ពេជ្យ ខេត្ត​ត្បូងឃ្មុំ​២​ឈ្មោះ​ស្រ៊ី​ម ភឿន​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មាន​ទិលំនៅ​ភូមិ​ឡឥដ្ឋ​​សង្កាត់​បឹង​កុក ក្រុង​កំពុងចាម ៣​ឈ្មោះ​សន សាយ​ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្ម​ពេជ្យ ឃុំ​ថ្ម​ពេជ្យ​ខេត្ត​ត្បូងឃុំ ៤​ឈ្មោះ​អូន លក្ខណា​ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​បុស​ខ្នរ ឃុំ​បុសខ្នរ ស្រុចំការ​លើ ខេត្ត​កំពុងចាម​។​

​ ​លោក​ស្នងការរង​បាន​បន្តថា​នៅ​យប់​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ខាងលើ​នោះ គឺ​នៅក្នុង​ពិធី​ប្រគុំ​តន្ត្រី​សប្បុរស​ធ​មិ៍ ក្នុង​បរិវេណ​មន្ទីរ​វ​ប្បធ​មិ៍ ក្រុម​អ្នកលេង​ល្បែង​ទាំង​បួន​នាក់ បាន​យក​អាប៉ោង​មកលេង​ក្នុង​ពិធី​នោះ បង្ក​ភាព​អ​នាធិ​តេ​យ្យ ទើប​កំលាំង​ជំនាញ​ធ្វើ​ការចុះ​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​បួន​នាក់ រួម​និង​វត្ថុតាង​មេអាប៉ោង​ចំនួន​២ ចាន​បាញ់អាប៉ោង​ចំនួន​២​ផ្តិល​គ្រប​១ លុយ​ខ្មែរ​២៩​ម៉ឺន​រៀល អាគុយ​និង​អំពូល​ភ្លើង​២​ហាន់​តោ​២ កៅស៊ូ​ក្រាល​អង្គុយ​១ មេដែក​ឆក់​ញី​ឈ្មើល​សរាប់​បញ្ជា​មេអាប៉ោង​ចំនួន​១​និង​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សួរនាំ​។​

​ ​ក្រោម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ទាំង​៤​នាក់ ថា​ពួកខ្លួន​បានមក​ពី​ខេត្ត​ត្បូង​ឃុំ មក​កាន់​ខេត្ត​ស្ទឹងត្រែង គោលបំណង​ធ្វើ​មេ​បាញ់អាប៉ោង​។​ហើយ​នៅ​ខណ​កំពុង​លេង ក្នុង​ពិធី​ប្រគុំ​តន្ត្រី​សប្បុរស​ធ​មិ៍នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន​តែម្តង​។​
​ ​នៅ​រសៀល​ថ្ងៃ​ទី​០៣​តុលា​នេះ​ជនសង្ស័យ​ប្រុស​ស្រី​៤​នាក់​រួម​និង​វត្ថុតាង​ខាងលើ​ដែល​សមត្ថកិច្ច​ដកហូត​បាន​ក្នុង​វង់ល្បែង ត្រូវបាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕


មតិយោបល់