ក្រុមអ្នកតវ៉ាបានប្រមូលផ្ដុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ នៅខាងក្រៅគេហដ្ឋានរបស់អ្នកនយោបាយ ២រូបដែលបានចូលរួមក្នុងរដ្ឋាភិបាលចម្រុះទើបប្រកាសថ្មី ដែលអាចបញ្ចប់របបដឹកនាំរយៈពេលជាង ១២ឆ្នាំរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។

ការប្រមូលផ្ដុំគ្នានេះធ្វើឡើងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក Yair Lapid និងដៃគូក្រុមចម្រុះសំខាន់របស់លោកគឺ លោក Naftali Bennett បានប្រកាសថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងការបង្កើតរដ្ឋាភិបាលថ្មី ហើយត្រូវតែទទួលបានសំឡេងគាំទ្រភាគច្រើន ក្នុងចំណោមតំណាងរាស្ត្រសរុប ១២០រូបនៅរដ្ឋសភា។

ក្រុមសម្ព័ន្ធភាពនេះមានគណបក្សចំនួន ៨ ដែលជំហរនយោបាយផ្សេងៗគ្នាមានគោលដៅរួមគ្នា លើកលែងតែគោលដៅរួមគ្នាក្នុងការផ្ដួលរំលំលោក Netanyahu បន្ទាប់ពីលោកបានកាន់អំណាច ១២ឆ្នាំ។ នៅខាងក្រៅគេហដ្ឋានរបស់អ្នកនយោបាយទាំង ២រូបនោះក្រុមបាតុករបានគ្រវីទង់ជាតិអ៊ីស្រាអែល និងទាមទារឲ្យសមាជិកសភាទាំង ២ ដកខ្លួនចេញពីក្រុមចម្រុះនៅក្នុងការតវ៉ាដាច់ដោយឡែក៕

មតិយោបល់