ខេត្តកណ្តាល៖ ល្បែងបៀរអាប៉ោងបាល់កន្ទុយលេខកើតរីកដុះដាលដូចផ្សិតនៅក្រុងតាខ្មៅ អាជ្ញាធរសមត្ថកិច្ចនាំគ្នាបិទភ្នែកមិនរវល់អើពើរឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងទឹកដីក្រុងតាខ្មៅមានតែសង្កាត់ តាខ្មៅ មានបើកលេងល្បែងច្រើន ជាងគេដូចជា បៀ អាប៉ោង កន្លែងភ្នាល់ចាក់បាល់ និងល្បែងកត់កន្ទុយលេខ បើកជាជំហរតែម្ត។
ជាក់ស្តែងនៅភូមិថ្មី សង្កាត់តាខ្មៅ មានបើកលេងបៀរ អាប៉ោង កត់បាល់កន្ទុយលេខចំនួន២កន្លែង អ្នកបើកល្បែងមានឈ្មោះស្រី ម៉ៅ និងឈ្មោះស្រី ស្តើង បើកលេងទាំងថ្ងៃទាំងយប់ រាល់ថ្ងៃក្នុងមួយថ្ងៃក្រុមអ្នកញៀនល្បែង ស្កាត់មកលេងភាគច្រើនមកពីរាជធានីភ្នំពេញ មានប្រុសមានស្រី វិចលុយមកលេងក្នុងមួយថ្ងៃចាញ់និងឈ្នះរាប់ពាន់ ដុល្លារ ឯណោះ។
ប្រភពខាងលើបន្តថា អ្នកមកលេងសុទ្ធតែជិះម៉ូតូឌុប និងរថយន្តតាក់ស៊ី ឡើងលេងនៅលើផ្ទះឈ្មោះស្រី ម៉ៅ ចាប់លេងតាំងពីព្រឹកដល់យប់ទើបឈប់ ហើយកន្លែងចាក់បាល់កន្ទុយដ៏ធំមួយរបស់ស្រីស្តើងវិញ បើកលេងនៅជិតគ្នា ក្បែរផ្លូវចូលខារ៉ាអូខេ ត្រជាក់ចិត្តថ្មីបើកចាប់ពីម៉ោង១២ថ្ងៃត្រង់ រហូតដល់យប់ដៃ ស្ត្រីម្ចាស់ផ្ទះបើកល្បែងគឺសុទ្ធ តែអះអាងដូចៗគ្នាថា មិនចាំបាច់មានការព្រួយបារម្ភខ្លាចអ្វីនោះទេ គឺពួកគាត់បង់លុយប្រចាំខែទៅឲ្យអាជ្ញាធរសមត្ថកិច្ច អស់ហើយ ម្យ៉ាងសមត្ថកិច្ចសុទ្ធតែខ្សែបណ្តាញគ្នារបស់គាត់ទាំងអស់។
ដោយឡែកប្រជាពលរដ្ឋនៅក្រុងតាខ្មៅបាននិយាយរិះគន់ថាល្បែងជាច្រើនកន្លែងកើតឡើងដូចផ្សិតបែបនេះមកពីអាជ្ញាធរមិនយកចិត្តទុកដាក់ធ្វើការហាមឃាត់ សង្ស័យឃុបឃិតត្រូវរ៉ូវគ្នាអស់ហើយ បានជាត្រជាក់ល្ហឹមបែបនេះ។ ពលរដ្ឋបន្តថា ល្បែងកើតមានយូរឆ្នាំមកហើយ ចំណែកការផ្លាស់ប្តូរអភិបាលក្រុងតាខ្មៅ ជាច្រើននាក់បន្តបន្ទាប់ដែរ ពួកគាត់មិនដែលឃើញធ្វើការបង្ក្រាបបានម្តងណាឡើយ ពិសេសនៅបច្ចុប្បន្ននេះតែម្តង ល្បែងស៊ីសងកើតឡើងលើសពីមុនទៅទៀត គាត់នាំគ្នាឆ្ងល់ណាស់តើហេតុអ្វីបានជាមិននាំគ្នាលុបបំបាត់អីចឹង? ទុកបណ្តោយឲ្យល្បែងដុះដាលគ្រប់ទីកន្លែងយ៉ាងដូច្នេះទៅវិញ។
ពលរដ្ឋបាននាំគ្នាស្នើសុំទៅដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់លើពិសេសលោកអភិបាលខេត្តកណ្តាល មេត្តា ដាក់វិធានការឲ្យមន្ត្រីក្រោមឱវាទជួយលុបបំបាត់ឲ្យអស់ពីមូលដ្ឋានផងទាន។ ពាក់ព័ន្ធនិងការបើកលេងល្បែងខាងលើ អ្នកព័ត៌មានយើ់ង មិនអាចសុំការបំភ្លឺបន្ថែមអំពីលោក អៀម សម័យ អភិបាលក្រុងទើបឡើងថ្មីបានឡើយ ដោយទូរស័ព្ទឆ្លើយ ជាប់រវល់។
គួរបញ្ជាក់ថា ការបង្កើតលេងល្បែងភ្នាល់ស៊ីសងគឺអាចកើតមាននៅបទល្មើសចោរលួច ប្លន់ ប្រដាប់អាវុធ នៅថ្ងៃណាមួយមិនខាន៕
ព័ត៌មានជាតិ
មតិយោបល់