ព័ត៌មានជាតិ

មន្ត្រីអាវុធហត្ថ ១៦១នាក់ ត្រូវបានប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ: មន្ត្រីអាវុធហត្ថនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចំនួន២៧នាក់ ត្រូវបានប្រកាសមុខតំណែង និង១៣៤នាក់ ត្រូវបានបំពាក់ឋានន្តរស័ក្ត ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ នាសាលប្រជុំទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។

ថ្លែងផ្សព្វផ្សាយនូវសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលលោកវរសេនីយ៍ឯក ស៊ុន សម្បត្តិ មេបញ្ជការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រកាសថាក្រសួងការពារជាតិបានសម្រេចជ្រើសរើសពលអាវុធហត្ថចំនួន ៣០០នាក់បន្ថែមទៀត ដើម្បីបំពេញក្របខ័ណ្ឌ ឲ្យបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ហើយចំពោះបងប្អូន ដែលមានកូនគ្រប់ លក្ខណ័ជ្រើសរើសអាចដាក់ពាក្យប្រគួតប្រជែងបាន។តែលោកបានបញ្ជាក់ករណីបងប្អូននៅតាមបណ្តាខេត្តដែលជាប់ក្នុងការជ្រើសរើសនេះគឺមិនអាចវិលមកបំពេញការងារនៅក្នុងខេត្តរបស់ខ្លួនវិញទេ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានថ្លែងផ្តាំផ្ញើរដល់មន្ត្រីអាវុធហត្ថទាំងអស់ដែលទើបទទួលបានភារកិច្ចថ្មីនិងបំពាក់ឋានន្តរសក្តិបន្ថែមនេះត្រូវតែអនុវត្តន៍ឲ្យខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងនិងវិន័យរបស់កងរាជអាវុធហត្ថពិសេសត្រូវអនុវត្តឲ្យបានរាល់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ។ជាងនេះទៅទៀតត្រូវទទួលខុសត្រូវក្តាប់ឲ្យបាននូវមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង អនុវត្តឲ្យបាននូវគោលនយោបាយភូមិឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

photo_2016-05-07_09-53-38 photo_2016-05-07_09-53-42 photo_2016-05-07_09-53-46 photo_2016-05-07_09-53-41 photo_2016-05-07_09-53-43 photo_2016-05-07_09-53-44 photo_2016-05-07_09-53-45 photo_2016-05-07_09-53-45 (2)

មតិយោបល់