ព័ត៌មានជាតិ

ស្ត្រីម្នាក់រន្ទះបាញ់ត្រូវ តែមិនស្លាប់

កំពត: ស្ត្រីវ័យក្មេងម្នាក់ ត្រូវរន្ទះបាញ់ចំ តែសំណាងល្អ មិនស្លាប់គ្រាន់តែសន្លប់ប៉ុណ្ណោះ ហើយហេតុការនេះបានកើតឡើង នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិព្រែកគ្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

សមត្ថកិច្ចស្រុកទឹកឈូបានប្រាប់ថា ស្ត្រីរងគ្រោះដែលរន្ទះបាញ់មិនស្លាប់ គ្រាន់តែសន្លប់នេះ ឈ្មោះ ហេង ស្រីពៅ ស្រីអាយុ២៣ឆ្នាំ រស់នៅស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

បន្ទាប់ពីរន្ទះបាញ់ត្រូវហើយ សាច់ញាតិបានយកស្ត្រីរងគ្រោះ ទៅគប់ដីខ្សាច់ មួយសន្ទុះក្រោយមកស្ត្រីរងគ្រោះនោះក៏បានដឹងខ្លួនវិញ៕

photo_2016-05-07_10-50-11

មតិយោបល់