ព័ត៌មានជាតិ

(មានវីដេអូ) ម៉ាកសឺដេសស្លាកលេខ ភ្នំពេញ 2L-9385 ចេញពីខារ៉ាអូខេ រាត្រីពន្លឺថ្មី២ ត្រូវរថយន្តកុងតឺន័របុកខ្ទេច!

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត បើករថយន្តកុងទឺន័រ ក្នុងល្បឿនលឿន វាក់អឺនឹងរថយន្តម៉ាកសឺដេសមួយគ្រឿង ចាប់ហ្រ្វាំងមិនទាន់ ក៏បានបុកកៀរចំពីមុខរថយន្តម៉ាកសឺដេសពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខាងមុខនឹងកងដឹកជញ្ជូនលេខ៩៩ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ បើករថយន្តម៉ាកសឺដេស ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L-9385 ចេញពីខារ៉ាអូខេរាត្រីពន្លឺថ្មី២ បានបន្តិចស្រាប់តែមានរថយន្តកុងទឺន័រមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-9433 បើកក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុផ្លូវកោង ចាប់ហ្រ្វាំងមិនទាន់ ក៏បានបុកជាមួយរថយន្តម៉ាកសឺដេស ប៉ើងថយក្រោយ ឆេះរថយន្តម៉ាកសឺដេសទៀត ត្រូវបានប្រជាពលរដ្ឋយកទឹកមកពន្លត់ទាន់ រងការខូចខាតផ្នែកខាងមុខរថយន្តយ៉ាងដំណំ។ រីឯរថយន្តកុងទឺន័ រងការខូចខាតផ្នែកខាងស្តាំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុឲ្យធ្វើការដោះស្រាយគ្នាតែភាគីទាំង២ជជែកគ្នាយកត្រូវរៀងខ្លួនក៏ឲ្យសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំង២យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយទៅតាមនិតិវិធីច្បាប់តែម្តង៕

មតិយោបល់