ក្រុមហ៊ុនផលិតស្មាតហ្វូនតៃវ៉ាន់ HTC ដែលកំពុងតែខិតខំប្រឹងប្រែងសម្រុកចូលទីផ្សារស្មាតហ្វូន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៥ បានប្រកាសបង្ហាញពីប្រាក់ចំណូល និងចំណេញនៅត្រីមាសទី១ ដើមឆ្នាំ ២០១៥ ដោយទាំងប្រាក់ចំណូល និងចំណេញធ្លាក់ចុះទាំងព្រម។
នៅក្នុងរបាយការណ៍បានបញ្ជាក់ថា នៅត្រីមាសទី១ គិតត្រឹមចុងខែមីនា បានឲ្យដឹងថា HTC ទទួលបានប្រាក់ចំណូលសរុប ១,៣ពាន់លានដុល្លារអាមេរិក និងប្រាក់ចំណេញទទួលបានត្រឹមតែ ១១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បានរំពឹងថា នៅត្រីមាសទី២ នឹងល្អប្រសើរ ព្រោះតែស្មាតហ្វូន One M9 នឹងវាយចូលទីផ្សារអាមេរិក និងអឺរ៉ុប៕
ព័ត៌មានជាតិ
មតិយោបល់