ព័ត៌មានជាតិ

នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងថ្នាំញៀន​

ភ្នំពេញៈ ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន៥កញ្ចប់ ត្រូវកម្លាំងជំនាញអធិការដ្នាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០និង០៥នាទីយប់​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ចំណុចផ្លូវលំភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ដែលត្រូវឃាត់ខ្លួនមាន​ឈ្មោះ ឈន់ វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ កម្មករសំណង់ស្នាក់នៅ ទីលំភូមិពងទឹក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ព្រមទាំងដកហូត -ម្សៅក្រាមថ្លា (ម៉ាទឹកកក) ៥កញ្ចប់មធ្យម -ទូរសព្ទដៃម៉ាកនូគា១គ្រឿង។

បន្ទាប់ពី​ទទួលព័ត៌មានថា មុខសញ្ញាកំពុងជួញដូរថ្នាំញៀននៅកន្លែងកើតហេតុ ទើប​កម្លាំងជំនាញអធិការដ្នាននគរបាលស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ចុះ​​​ទៅបង្រ្កាបជនសង្ស័យខាងលើតែម្ដង។

តាមចម្លើយសារភាពរបស់ជនសង្ស័យ​ឆ្លើយ​ថា ថ្នាំញៀនទាំអស់នេះខ្លួនទិញពីមុខសញ្ញានៅមុខពេទ្យលោកសង្ឃចំនួនម្ភៃម៉ឺនរៀលសម្រាប់យកមកលក់បន្ត។ បច្ចុ​ប្បន្នជនសង្ស័យ កំពុង​ឃាត់ខ្លួននៅអធិការដ្ឋា​ននគរបាលស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី៕

មតិយោបល់