ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបោះពួយលឿន ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាត កាលពីវេលាម៉ោង៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្តុបអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកទី២) តាមមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក HILUX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AA 2232 ធ្វើដំណើរពីកើតទៅលិចតាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿម មកដល់ចំណុចកើតហេតុ មិនប្រយ័ត្ន បានបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតដួលមួយកង់ ចំណែក២កង់ទៀតប្រេះស្រាំ ដោយឡែករថយន្តបែកកង់ខាងឆ្វេងទៅមុខលែងរួច ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង រួចយកវត្ថុតាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានី ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់