ព័ត៌មានបច្ចេកវិទ្យា

របៀបថតរូបលើអេក្រង់កុំព្យូទ័រប្រើប្រព័ន្ធ Windows 10 ដែលអ្នកប្រហែលមិនទាន់ដឹង

ការថតរូបភាពលើអេក្រង់កុំព្យូទ័រ គឺមានភាពងាយស្រួលណាស់ ប៉ុន្តែ អ្នកប្រហែលជាមិនដឹងថា អ្នកអាចធ្វើការងារនេះបានតាមរបៀបខុសៗគ្នានោះទេ។ ខាងក្រោមនេះ គឺជារបៀបថតរូបលើអេក្រង់កុំព្យូទ័រមួយចំនួនដែលអ្នកគួរជ្រាប ដើម្បីឱ្យការថតរូបលើអេក្រង់កុំព្យូទ័ររបស់អ្នកកាន់តែងាយស្រួល និងទៅតាមការចង់បាន៖

– ប្រើប្រាស់ប៊ូតុង PrtScr: នេះគឺជាវិធីសាមញ្ញបំផុតសម្រាប់ការចុចថតរូបភាពលើអេក្រង់។ លោកអ្នកគ្រាន់តែចុចលើប៊ូតុង PrtScr នោះរូបលើអេក្រង់កុំព្យូទ័រនឹងត្រូវបានថត រួចផ្ទុកបណ្តោះអាសន្ននៅលើ clipboard រហូតលោកអ្នកចុចថតម្តងទៀត។ បន្ទាប់មក លោកអ្នកអាចបើកកម្មវិធីកាត់តរូបភាពណាមួយដូចជា Paint ក៏បាន រួចចុច ctrl + v ដើម្បីចម្លងរូបនោះដាក់។

– ប្រើប្រាស់ប៊ូតុង Wins + PrtScr: របៀបមួយនេះ គឺលោកអ្នកត្រូវចុចលើប៊ូតុង Wins + PrtScr ដំណាលគ្នា ហើយរូបភាពលើអេក្រង់កុំព្យូទ័រ នឹងចម្លងទុកលើ Folder របស់វាដោយស្វ័យប្រវត្តិ។ វិធីនេះ មានប្រយោជន៍នៅពេលដែលអ្នកត្រូវការថតរូបលើអេក្រង់កុំព្យូទ័រច្រើនចម្រុះគ្នា។

– ប្រើប្រាស់ប៊ូតុង Alt + PrtScr: វិធីនេះខុសពីវិធីទាំងពីរខាងលើ។ ខណ:លោកអ្នកចុចលើប៊ូតុង Alt + PrtScr ដំណាលគ្នា នោះប្រសិនបើអ្នកកំពុងបើកផ្ទាំងកម្មវិធី Chrome ដោយឱ្យវាលិបបាត់ នោះការថតរូបអេក្រង់នឹងចាប់យកតែតែផ្ទាំងកម្មវិធី Chrome ប៉ុណ្ណោះ។ ពោលគឺ វាមិនចាប់យកអេក្រង់កុំព្យូទ័រដែលលោកអ្នកកំពុងបើកឱ្យវាធំនោះទេ។

៤- ប្រើប្រាស់កម្មវិធីថតអេក្រង់ Snapping Tool: ឧបករណ៍ថតរូបលើអេក្រង់កុំព្យូទ័រនេះ អនុញ្ញាតឱ្យលោកអ្នកអាចថតរូបលើអេក្រង់ត្រង់បរិវេណជាក់លាក់បានតាមចិត្តចង់។

មតិយោបល់